Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 13:18 - Khmer Christian Bible

18 ព្រះអង្គ​ក៏​មាន​បន្ទូល​ដូច្នេះ​ថា៖​ «តើ​នគរ​ព្រះជាម្ចាស់​ប្រៀប​ដូចជា​អ្វី​ ហើយ​ខ្ញុំ​គួរ​ប្រៀប​ធៀប​នគរ​នោះ​ទៅ​នឹង​អ្វី?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូលថា​៖“តើ​អាណាចក្រ​របស់​ព្រះ​ប្រៀបដូចជា​អ្វី​? តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​អាណាចក្ររបស់ព្រះ​ទៅនឹង​អ្វី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ព្រះរាជ្យ​របស់​ព្រះ​ធៀប​ដូច​ជា​អ្វី តើ​ត្រូវ​យក​អ្វី​មក​ផ្ទឹម​នឹង​ព្រះរាជ្យ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទ្រង់​មាន​បន្ទូល​ថា តើ​នគរ​ព្រះ​ធៀប​ដូច​ជា​អ្វី តើ​ត្រូវ​យក​អ្វី​មក​ផ្ទឹម​នឹង​នគរ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ៊ីសា​សួរ​ថា៖ «តើ​នគរ​អុលឡោះ​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​នគរ​អុលឡោះ​ទៅ​នឹង​អ្វី?។

សូមមើលជំពូក ចម្លង




លូកា 13:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​លើក​យក​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ ដែល​ព្រោះ​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​គាត់​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ព្រះជាម្ចាស់​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ ព្រោះ​គ្រាប់​ពូជ​ទៅ​លើ​ដី​


រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៀត​ថា៖​ «តើ​ខ្ញុំ​គួរ​ប្រៀប​ធៀប​នគរ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី?​


គ្មាន​អ្នកណា​នឹង​និយាយ​បាន​ថា​ មើល៍​ នៅ​ទីនេះ​ ឬ​នៅ​ទីនោះ​បាន​ឡើយ​ ដ្បិត​មើល៍​ នគរ​ព្រះជាម្ចាស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់គ្នា​ហើយ»។​


«ដូច្នេះ​តើ​ឲ្យ​ខ្ញុំ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី​ ហើយ​ពួកគេ​ប្រៀប​បាន​នឹង​មនុស្ស​បែប​ណា?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម