Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 17:21 - ព្រះគម្ពីរខ្មែរសាកល

21 ហើយក៏គ្មាន​អ្នកណា​អាច​និយាយថា​: ‘មើល៍! នៅ​ទីនេះ​!’ ឬ​ថា​: ‘នៅ​ទីនោះ​!’ បាន​ដែរ​។ ដ្បិត​មើល៍! អាណាចក្រ​របស់​ព្រះ​ស្ថិតនៅក្នុងចំណោម​អ្នករាល់គ្នានេះឯង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 គ្មាន​អ្នកណា​នឹង​និយាយ​បាន​ថា​ មើល៍​ នៅ​ទីនេះ​ ឬ​នៅ​ទីនោះ​បាន​ឡើយ​ ដ្បិត​មើល៍​ នគរ​ព្រះជាម្ចាស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់គ្នា​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គ្មាន​អ្នក​ណា​ដឹង​ថា "មើល៍! នៅ​ទី​នេះ" ឬ​ថា "មើល៍! នៅ​ទី​នោះ​បាន​ឡើយ" ដ្បិត​ព្រះរាជ្យ​របស់​ព្រះស្ថិត​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គេ​ពុំ​អាច​ពោល​ថា “ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នេះ ឬ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នោះ” ទេ។ ចូរ​ដឹង​ថា ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គ្មាន​អ្នក​ណា​នឹង​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ​បាន​ឡើយ ដ្បិត​មើល នគរ​ព្រះ​ក៏​នៅ​កណ្តាល​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គេ​ពុំ​អាច​ពោល​ថា “នគរ​អុលឡោះ​នៅ​ទី​នេះ ឬ​នគរ​អុលឡោះ​នៅ​ទី​នោះ”បាន​ទេ។ ចូរ​ដឹង​ថា នគរ​អុលឡោះ​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង




លូកា 17:21
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយទៅវិញ ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ នោះ​អាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​អ្នករាល់គ្នា​ហើយ​។


“ពេលនោះ ប្រសិនបើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​: ‘មើល៍! ព្រះ​គ្រីស្ទ​នៅ​ទីនេះ’ ឬ​ថា​: ‘មើល៍! ព្រះអង្គ​នៅ​ទីនោះ’ កុំ​ជឿ​ឡើយ​។


គេ​នឹង​ប្រាប់​អ្នករាល់គ្នា​ថា​: ‘មើល៍! នៅ​ទីនោះ​!’ ឬ​ថា​: ‘មើល៍! នៅ​ទីនេះ​!’។ កុំ​ចេញទៅ ឬ​ទៅតាម​គេ​ឡើយ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​គេ​បោកបញ្ឆោត​អ្នករាល់គ្នា​ឡើយ ដ្បិត​មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយថា​: ‘គឺ​ខ្ញុំ​ហ្នឹងហើយ ជាព្រះអង្គនោះ’ ឬ ‘ពេលកំណត់​ជិតដល់​ហើយ’។ កុំ​ទៅតាម​ពួកគេ​ឡើយ​។


យ៉ូហាន​តប​នឹង​ពួកគេ​ថា៖ “ខ្ញុំ​ធ្វើពិធីជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​មាន​ម្នាក់​ឈរ​ក្នុងចំណោម​អ្នករាល់គ្នា ដែល​អ្នករាល់គ្នា​មិន​ស្គាល់


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“អាណាចក្រ​របស់ខ្ញុំ​មិនមែន​ជារបស់​ពិភពលោកនេះ​ទេ​។ ប្រសិនបើ​អាណាចក្រ​របស់ខ្ញុំ​ជា​របស់​ពិភពលោកនេះ ម្ល៉េះសម​ពួក​អ្នកបម្រើ​របស់ខ្ញុំ​បាន​តយុទ្ធ ដើម្បីកុំឲ្យ​ខ្ញុំ​ត្រូវគេ​ប្រគល់​ទៅ​ពួក​ជនជាតិយូដា​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ អាណាចក្រ​របស់ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ”។


ដ្បិត​អាណាចក្រ​របស់​ព្រះ​មិន​ផ្អែកលើ​ការស៊ីផឹក​ទេ គឺ​ផ្អែកលើ​សេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និង​អំណរ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​។


ព្រះ​សព្វព្រះហឫទ័យ​ឲ្យ​ពួកវិសុទ្ធជន​ដឹង​ក្នុងចំណោម​សាសន៍ដទៃ​ថា ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​អាថ៌កំបាំង​នោះ​ជា​យ៉ាងណា​; អាថ៌កំបាំងនោះ​គឺ​ព្រះ​គ្រីស្ទ​ដែលគង់នៅ​ក្នុង​អ្នករាល់គ្នា ជា​សេចក្ដីសង្ឃឹម​នៃ​សិរីរុងរឿង​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម