ព្រះអង្គទ្រង់ចាត់ព្រះបន្ទូលរបស់ព្រះអង្គឲ្យមក ហើយប្រោសពួកគេឲ្យជា ព្រមទាំងរំដោះពួកគេពីរណ្ដៅមរណៈផង។
លូកា 13:12 - ព្រះគម្ពីរខ្មែរសាកល នៅពេលទតឃើញនាង ព្រះយេស៊ូវក៏ហៅនាងមក ហើយមានបន្ទូលនឹងនាងថា៖“ស្ត្រីអើយ នាងត្រូវបានរំដោះពីជំងឺរបស់នាងហើយ!”។ Khmer Christian Bible ពេលព្រះយេស៊ូឃើញ ក៏ហៅគាត់ រួចមានបន្ទូលទៅគាត់ថា៖ «នាងអើយ! អ្នកត្រូវបានដោះឲ្យរួចពីជំងឺរបស់អ្នកហើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេស៊ូវបានឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ នាងបានរួចពីពិការហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះយេស៊ូទតឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះទ្រង់បានឃើញគាត់ ក៏មានបន្ទូលហៅគាត់មក ប្រាប់ថា នាងអើយ នាងបានរួចពីជរាពិការហើយ អាល់គីតាប ពេលអ៊ីសាឃើញស្ដ្រីនោះ គាត់ហៅនាងមក ហើយមានប្រសាសន៍ថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។ |
ព្រះអង្គទ្រង់ចាត់ព្រះបន្ទូលរបស់ព្រះអង្គឲ្យមក ហើយប្រោសពួកគេឲ្យជា ព្រមទាំងរំដោះពួកគេពីរណ្ដៅមរណៈផង។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងត្រូវបានស្វែងរកដោយពួកអ្នកដែលមិនបានសួររកយើង; យើងត្រូវបានរកឃើញដោយពួកអ្នកដែលមិនបានប្រឹងរកយើង។ ចំពោះប្រជាជាតិមួយដែលមិនត្រូវបានហៅតាមនាមរបស់យើង យើងបាននិយាយថា: ‘មើល៍! យើងនៅទីនេះ! មើល៍! យើងនៅទីនេះ!’។
ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។
លុះដល់ពេលល្ងាច គេនាំមនុស្សជាច្រើនដែលមានអារក្សចូល មករកព្រះអង្គ។ ព្រះអង្គក៏ដេញវិញ្ញាណទាំងនោះឲ្យចេញដោយព្រះបន្ទូល ព្រមទាំងប្រោសអស់អ្នកដែលមានជំងឺឲ្យជាផង។
ពេលនោះ មើល៍! មានស្ត្រីម្នាក់ដែលមានវិញ្ញាណនៃជំងឺចូលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់មិនបានសោះ។
បន្ទាប់មក ព្រះអង្គទ្រង់ដាក់ព្រះហស្តលើនាង ខ្នងរបស់នាងក៏ត្រូវបានតម្រង់ឡើងភ្លាម ហើយនាងលើកតម្កើងសិរីរុងរឿងដល់ព្រះ។
ចំណែកឯស្ត្រីនេះវិញ ជាកូនចៅរបស់អ័ប្រាហាំ ដែលសាតាំងបានចងនាង មើល៍! ដប់ប្រាំបីឆ្នាំមកហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬ?”។