នាងក្រវាត់ចង្កេះរបស់ខ្លួនដោយសេចក្ដីស្វាហាប់ ហើយក៏ធ្វើឲ្យដើមដៃរបស់នាងមាំមួនដែរ។
លូកា 12:35 - ព្រះគម្ពីរខ្មែរសាកល “ចូរក្រវាត់ចង្កេះរបស់អ្នករាល់គ្នាឲ្យរួចជាស្រេច ហើយឲ្យចង្កៀងនៅឆេះ Khmer Christian Bible ចូរនៅប្រុងប្រៀបខ្លួន ហើយឲ្យចង្កៀងរបស់អ្នករាល់គ្នាឆេះជានិច្ច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រុងប្រៀបខ្លួន ហើយឲ្យចង្កៀងរបស់អ្នកនៅឆេះជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រុងប្រៀបខ្លួន ហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យចង្កេះអ្នករាល់គ្នានៅជាក្រវាត់ ហើយចង្កៀងនៅឆេះ អាល់គីតាប «ចូរប្រុងប្រៀបខ្លួន ហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ |
នាងក្រវាត់ចង្កេះរបស់ខ្លួនដោយសេចក្ដីស្វាហាប់ ហើយក៏ធ្វើឲ្យដើមដៃរបស់នាងមាំមួនដែរ។
សេចក្ដីសុចរិតយុត្តិធម៌នឹងបានជាខ្សែក្រវាត់នៅនឹងត្រគាករបស់លោក សេចក្ដីពិតត្រង់នឹងបានជាខ្សែក្រវាត់នៅនឹងចង្កេះរបស់លោក។
ក្នុងចំណោមពួកគេ គ្មានអ្នកណាអស់កម្លាំង គ្មានអ្នកណាជំពប់ គ្មានអ្នកណាដេករលីវ ហើយគ្មានអ្នកណាលង់លក់; ខ្សែក្រវាត់នៅនឹងចង្កេះរបស់ពួកគេមិនបានបន្ធូរឡើយ ហើយខ្សែស្បែកជើងរបស់ពួកគេក៏មិនបានដាច់ដែរ។
“នៅគ្រានោះ អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ត្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ខ្លួនចេញទៅទទួលកូនកំលោះ ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
គឺដូចជាមនុស្សដែលកំពុងរង់ចាំចៅហ្វាយរបស់ខ្លួនត្រឡប់មកពីពិធីមង្គលការវិញ ដើម្បីបានបើកទ្វារជូនលោកភ្លាម កាលណាលោកមកដល់ ហើយគោះទ្វារ។
ដូច្នេះ ចូរអ្នករាល់គ្នាឈរមាំ។ ចូរក្រវាត់ចង្កេះរបស់អ្នករាល់គ្នាដោយសេចក្ដីពិត ហើយពាក់ក្រោះការពារទ្រូងនៃសេចក្ដីសុចរិតយុត្តិធម៌;
ដើម្បីឲ្យអ្នករាល់គ្នាទៅជាឥតបន្ទោសបាន និងស្លូតត្រង់ ជាកូនឥតសៅហ្មងរបស់ព្រះនៅកណ្ដាលចំណោមជំនាន់វៀចវេរ និងខូចសីលធម៌នេះ ដែលនៅកណ្ដាលចំណោមពួកគេ អ្នករាល់គ្នាបញ្ចេញពន្លឺ ជាប្រភពពន្លឺក្នុងពិភពលោក។
ដូច្នេះ ចូរត្រៀមគំនិតរបស់អ្នករាល់គ្នា ចូរមានគំនិតមធ្យ័ត ចូរសង្ឃឹមទាំងស្រុងលើព្រះគុណដែលកំពុងត្រូវបាននាំមកឯអ្នករាល់គ្នា នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។