គឺជនជាតិអើរ៉ាមដែលនៅទិសខាងកើត និងជនជាតិភីលីស្ទីនដែលនៅទិសខាងលិច នឹងហាមាត់ស៊ីបំផ្លាញអ៊ីស្រាអែល។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។
លូកា 11:53 - ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកផារិស៊ីក៏ចាប់ផ្ដើមប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយសួរដេញដោលព្រះអង្គអំពីការជាច្រើន Khmer Christian Bible ពេលព្រះអង្គយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមជំទាស់នឹងព្រះអង្គយ៉ាងខ្លាំង ទាំងសួរដេញដោលព្រះអង្គអំពីការជាច្រើន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គយាងចេញទៅក្រៅ ពួកអាចារ្យ និងពួកផារិស៊ីចាប់ផ្តើមជំរុញព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលឲ្យមានព្រះបន្ទូលពីសេចក្តីជាច្រើន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះយេស៊ូយាងចាកចេញពីទីនោះទៅ ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះដល់គេរួចហើយ នោះពួកអាចារ្យ នឹងពួកផារិស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានបន្ទូលពីសេចក្ដីជាច្រើនទៅទៀត អាល់គីតាប ពេលអ៊ីសាចាកចេញពីទីនោះទៅ ពួកតួន និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងអ៊ីសាយ៉ាងខ្លាំង ហើយដេញដោលសួរអ៊ីសាអំពីរឿងផ្សេងៗជាច្រើន |
គឺជនជាតិអើរ៉ាមដែលនៅទិសខាងកើត និងជនជាតិភីលីស្ទីនដែលនៅទិសខាងលិច នឹងហាមាត់ស៊ីបំផ្លាញអ៊ីស្រាអែល។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកច្បាប់អើយ! ដ្បិតអ្នករាល់គ្នាបានដកយកកូនសោនៃចំណេះដឹងចេញ។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏ឃាត់អ្នកដែលកំពុងចូលថែមទៀតផង”។
បន្ទាប់មក ពួកគេឃ្លាំមើលព្រះយេស៊ូវ ហើយចាត់អ្នកស៊ើបការណ៍ដែលបន្លំខ្លួនជាមនុស្សស្មោះត្រង់ ឲ្យទៅចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីប្រគល់ព្រះអង្គទៅក្នុងការគ្រប់គ្រង និងអំណាចរបស់អភិបាល។
មានអ្នកខ្លះពីពួកសាឌូស៊ីដែលនិយាយប្រឆាំងថាគ្មានការរស់ឡើងវិញ ចូលមកជិតទូលសួរព្រះយេស៊ូវ
ជាការពិត ខ្លួនខ្ញុំព្រះបាទផ្ទាល់ធ្លាប់គិតថា ត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើន ទាស់នឹងព្រះនាមព្រះយេស៊ូវអ្នកណាសារ៉ែត
ដូច្នេះ ដូចដែលទីតុសបានចាប់ផ្ដើមធ្វើការងារសប្បុរសធម៌នេះយ៉ាងណា យើងក៏ជំរុញគាត់ឲ្យបង្ហើយយ៉ាងនោះ នៅក្នុងចំណោមអ្នករាល់គ្នាដែរ។