លូកា 11:53 - អាល់គីតាប53 ពេលអ៊ីសាចាកចេញពីទីនោះទៅ ពួកតួន និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងអ៊ីសាយ៉ាងខ្លាំង ហើយដេញដោលសួរអ៊ីសាអំពីរឿងផ្សេងៗជាច្រើន សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល53 នៅពេលព្រះយេស៊ូវយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកផារិស៊ីក៏ចាប់ផ្ដើមប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយសួរដេញដោលព្រះអង្គអំពីការជាច្រើន សូមមើលជំពូកKhmer Christian Bible53 ពេលព្រះអង្គយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមជំទាស់នឹងព្រះអង្គយ៉ាងខ្លាំង ទាំងសួរដេញដោលព្រះអង្គអំពីការជាច្រើន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦53 ពេលព្រះអង្គយាងចេញទៅក្រៅ ពួកអាចារ្យ និងពួកផារិស៊ីចាប់ផ្តើមជំរុញព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលឲ្យមានព្រះបន្ទូលពីសេចក្តីជាច្រើន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥53 ពេលព្រះយេស៊ូយាងចាកចេញពីទីនោះទៅ ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤53 កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះដល់គេរួចហើយ នោះពួកអាចារ្យ នឹងពួកផារិស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានបន្ទូលពីសេចក្ដីជាច្រើនទៅទៀត សូមមើលជំពូក |
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះអ៊ីមុាំសម្រាប់បង្រៀនហ៊ូកុំ យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់យោបល់ ហើយយើងក៏មិនខ្វះណាពីសម្រាប់ថ្លែងបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
ខ្ញុំឮមហាជននិយាយមួលបង្កាច់ខ្ញុំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ខ្ញុំ ក៏ចាំតែចាប់កំហុសខ្ញុំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។