“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
លូកា 11:20 - ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ប្រសិនបើខ្ញុំដេញអារក្សដោយព្រះចេស្ដារបស់ព្រះនោះអាណាចក្ររបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។ Khmer Christian Bible ប៉ុន្ដែបើខ្ញុំបណ្ដេញពួកអារក្សដោយអំណាចរបស់ព្រះជាម្ចាស់ នោះនគរព្រះជាម្ចាស់បានមកដល់អ្នករាល់គ្នាហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះ នោះព្រះរាជ្យរបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ បើខ្ញុំដេញអារក្ស ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យ*របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះវិញ នោះច្បាស់ជានគរព្រះបានមកដល់អ្នករាល់គ្នាហើយ អាល់គីតាប ផ្ទុយទៅវិញ បើខ្ញុំដេញអ៊ីព្លេស ដោយអំណាចរបស់អុលឡោះ នោះបានសេចក្ដីថា នគររបស់ទ្រង់មកដល់អ្នករាល់គ្នាហើយ។ |
“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
ផ្ទុយទៅវិញ ប្រសិនបើខ្ញុំដេញអារក្សដោយព្រះវិញ្ញាណរបស់ព្រះ នោះអាណាចក្ររបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។
ដំណឹងអំពីព្រះអង្គបានឮសុសសាយពេញស៊ីរីទាំងមូល។ គេនាំអស់អ្នកដែលមានជំងឺ គឺមនុស្សដែលឈឺចាប់ខ្លាំងដោយរោគាផ្សេងៗ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់មួយចំហៀងខ្លួន មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។
‘សូម្បីតែធូលីពីទីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់យើង ក៏យើងជូតចេញទាស់នឹងអ្នករាល់គ្នាដែរ យ៉ាងណាមិញ ចូរដឹងការនេះថា អាណាចក្ររបស់ព្រះមកជិតបង្កើយហើយ’។
ចូរប្រោសអ្នកជំងឺនៅក្នុងទីក្រុងនោះឲ្យជា ហើយប្រាប់ពួកគេថា: ‘អាណាចក្ររបស់ព្រះបានមកជិតអ្នករាល់គ្នាហើយ’។
នៅពេលមនុស្សខ្លាំងពូកែកំពុងយាមវិមានរបស់ខ្លួន ដោយបានបំពាក់អាវុធគ្រប់គ្រាន់ហើយ នោះអ្វីៗដែលគាត់មានក៏បានគង់វង្ស។
“ឥឡូវនេះ មើល៍! ខ្ញុំដឹងថាអ្នករាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ គឺអ្នកទាំងអស់គ្នាដែលខ្ញុំដើរចុះឡើងប្រកាសអាណាចក្ររបស់ព្រះដល់នោះ!
ការទាំងអស់នេះជាភស្តុតាងនៃការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានចាត់ទុកថាស័ក្ដិសមនឹងអាណាចក្ររបស់ព្រះ ដែលអ្នករាល់គ្នាក៏កំពុងរងទុក្ខសម្រាប់អាណាចក្រនេះឯង។