Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:21 - ព្រះគម្ពីរខ្មែរសាកល

21 នៅពេល​មនុស្ស​ខ្លាំងពូកែ​កំពុង​យាម​វិមាន​របស់​ខ្លួន ដោយ​បាន​បំពាក់អាវុធគ្រប់គ្រាន់​ហើយ នោះ​អ្វីៗដែល​គាត់​មាន​ក៏​បាន​គង់វង្ស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 នៅ​ពេល​មនុស្ស​ខ្លាំង​ប្រដាប់​អាវុធ​យាម​ផ្ទះ​របស់​គាត់​ នោះ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​មុខជា​គង់​វង្ស។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ​សម្បត្តិ​របស់​គាត់​នឹង​បាន​គង់​វង់​នៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បើ​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ មាន​អាវុធ​ការពារ​ផ្ទះ​របស់​ខ្លួន ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​បាន​គង់‌វង្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការ‌ពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ​សម្បត្តិ​ក៏​បាន​គង់​វង់​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បើ​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ មាន​អាវុធ​ការ‌ពារ​ផ្ទះ​របស់​ខ្លួន ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​បាន​គង់​វង្ស។

សូមមើលជំពូក ចម្លង




លូកា 11:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អាច​យក​រំពា​ពី​មនុស្ស​ខ្លាំងពូកែ​វិញ​បាន​ឬ​? តើ​អាច​រំដោះ​ឈ្លើយសឹក​ពី​មនុស្ស​កាចសាហាវ​បាន​ឬ​?


តើ​គេ​អាច​ចូលទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំងពូកែ ហើយ​ដណ្ដើមយក​របស់របរ​គាត់​យ៉ាងដូចម្ដេច​បាន បើសិន​មិន​ចង​មនុស្ស​ខ្លាំងពូកែ​នោះ​ជាមុនសិន​? បើសិន​ចង ទើប​ប្លន់​ផ្ទះ​របស់​គាត់​បាន​។


“គ្មានអ្នកណា​អាច​ចូលទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំងពូកែ ហើយ​ប្លន់​របស់របរ​គាត់​បាន​ឡើយ លុះត្រាតែ​ចង​មនុស្ស​ខ្លាំងពូកែ​នោះ​ជាមុនសិន ទើប​ប្លន់​ផ្ទះ​របស់​គាត់​បាន​។


ផ្ទុយទៅវិញ ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះចេស្ដា​របស់​ព្រះ​នោះ​អាណាចក្រ​របស់​ព្រះ​បាន​មកដល់​អ្នករាល់គ្នា​ហើយ​។


ប៉ុន្តែ​កាលណា​មាន​អ្នក​ដែល​ខ្លាំង​ជាង​គាត់​មក​វាយឈ្នះ​គាត់ អ្នកនោះ​នឹង​ដណ្ដើមយក​អាវុធទាំងអស់​ដែល​គាត់​ទុកចិត្ត​នោះ ហើយ​យក​ជ័យភណ្ឌ​ទៅ​ចែក​គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម