Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:20 - Khmer Christian Bible

20 ប៉ុន្ដែ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយ​អំណាច​របស់​ព្រះជាម្ចាស់​ នោះ​នគរ​ព្រះជាម្ចាស់​បាន​មក​ដល់​អ្នក​រាល់គ្នា​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ផ្ទុយទៅវិញ ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះចេស្ដា​របស់​ព្រះ​នោះ​អាណាចក្រ​របស់​ព្រះ​បាន​មកដល់​អ្នករាល់គ្នា​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ នោះ​ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ នោះ​បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ​វិញ នោះ​ច្បាស់​ជា​នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អ៊ីព្លេស ដោយ​អំណាច​របស់​អុលឡោះ នោះ​បាន​សេចក្ដី​ថា នគរ​របស់​ទ្រង់​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង




លូកា 11:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ ដោយសារ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ នោះ​នគរ​ព្រះជាម្ចាស់​បាន​មក​ដល់​អ្នក​រាល់គ្នា​ហើយ។​


ថា៖​ «ចូរ​ប្រែ​ចិត្ដ​ ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិត​បង្កើយ»​


កេរ្ដិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​ស្រុក​ស៊ីរី​ គេ​បាន​នាំ​យក​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​មក​ឯ​ព្រះអង្គ មាន​ទាំង​មនុស្ស​ឈឺ​ធ្ងន់​ មនុស្ស​អារក្ស​ចូល​ មនុស្ស​ឆ្កួត​ជ្រូក​ និង​មនុស្ស​ស្លាប់​ដៃ​ជើង​ផង​ ហើយ​ព្រះអង្គ​បាន​ប្រោស​គេ​ឲ្យ​ជា​ទាំងអស់​គ្នា។​


សូម្បីតែ​ធូលី​ដី​ពី​ក្រុង​របស់​អ្នក​រាល់គ្នា​ដែល​ជាប់​នឹង​ជើង​របស់​យើង​ ក៏​យើង​រលាស់​ចេញ​ឲ្យ​អ្នក​រាល់គ្នា​វិញ​ដែរ​ ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​បង្កើយ​ហើយ។​


ហើយ​ចូរ​ប្រោស​ពួក​អ្នក​ជំងឺ​នៅ​ក្រុង​នោះ​ឲ្យ​បាន​ជា​ចុះ​ ព្រមទាំង​ប្រាប់​ពួកគេ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​អ្នក​រាល់គ្នា​ហើយ។​


នៅ​ពេល​មនុស្ស​ខ្លាំង​ប្រដាប់​អាវុធ​យាម​ផ្ទះ​របស់​គាត់​ នោះ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​មុខជា​គង់​វង្ស។​


ពេល​នេះ​ខ្ញុំ​ដឹង​ថា​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ដែល​បាន​ប្រកាស​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៀត​ហើយ​


នោះ​ជា​ភស្ដុតាង​អំពី​ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រាប់​ជា​ស័ក្តិសម​នឹង​នគរ​របស់​ព្រះជាម្ចាស់​ ដ្បិត​អ្នក​រាល់គ្នា​រងទុក្ខ​ដោយ​ព្រោះ​នគរ​នោះ​ឯង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម