ព្រះយេហូវ៉ាអើយ ព្រះអង្គបានសណ្ដាប់បំណងប្រាថ្នារបស់មនុស្សតូចទាបហើយ! ព្រះអង្គនឹងពង្រឹងចិត្តពួកគេ ហើយផ្ទៀងព្រះកាណ៌របស់ព្រះអង្គ
លូកា 11:1 - ព្រះគម្ពីរខ្មែរសាកល កាលមួយមានកើតឡើងដូច្នេះ: ព្រះយេស៊ូវកំពុងអធិស្ឋាននៅកន្លែងមួយ លុះចប់ហើយ មានម្នាក់ក្នុងពួកសិស្សទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋានផង ដូចដែលយ៉ូហានបានបង្រៀនពួកសិស្សរបស់គាត់ដែរ”។ Khmer Christian Bible ថ្ងៃមួយ កាលព្រះយេស៊ូកំពុងអធិស្ឋាននៅកន្លែងមួយ ហើយពេលអធិស្ឋានចប់ សិស្សម្នាក់ក្នុងចំណោមសិស្សរបស់ព្រះអង្គទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្រៀនយើងឲ្យចេះអធិស្ឋានដូចជាលោកយ៉ូហានបានបង្រៀនពួកសិស្សរបស់គាត់ដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវបានអធិស្ឋាននៅកន្លែងមួយ ហើយក្រោយពីព្រះអង្គអធិស្ឋានចប់ សិស្សរបស់ព្រះអង្គម្នាក់ទូលថា៖ «ព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនដល់សិស្សលោកផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយមក កាលទ្រង់កំពុងតែអធិស្ឋាននៅកន្លែង១ លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង ដូចជាលោកយ៉ូហានបានបង្រៀនដល់សិស្សលោកដែរ អាល់គីតាប មានមួយថ្ងៃ អ៊ីសាទូរអានៅកន្លែងមួយ។ កាលអ៊ីសាទូរអារួចហើយ មានសិស្សម្នាក់សុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមបង្រៀនយើងខ្ញុំឲ្យចេះទូរអា ដូចយ៉ះយ៉ាបានបង្រៀនសិស្សរបស់គាត់នោះផង»។ |
ព្រះយេហូវ៉ាអើយ ព្រះអង្គបានសណ្ដាប់បំណងប្រាថ្នារបស់មនុស្សតូចទាបហើយ! ព្រះអង្គនឹងពង្រឹងចិត្តពួកគេ ហើយផ្ទៀងព្រះកាណ៌របស់ព្រះអង្គ
ព្រះយេហូវ៉ាដ៏ជាថ្មដា និងជាព្រះប្រោសលោះនៃទូលបង្គំអើយ សូមឲ្យសម្ដីពីមាត់ទូលបង្គំ និងការសញ្ជឹងគិតនៃចិត្តទូលបង្គំ បានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គផង៕
ប៉ុន្តែមានការមួយប៉ុណ្ណោះដែលចាំបាច់។ ម៉ារាបានជ្រើសរើសយកចំណែកដ៏ល្អនោះ ហើយការនោះនឹងមិនត្រូវយកចេញពីនាងឡើយ”៕
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរទូលថា: ‘ព្រះបិតាអើយ សូមឲ្យព្រះនាមរបស់ព្រះអង្គត្រូវបានតម្កើងជាវិសុទ្ធ សូមឲ្យអាណាចក្ររបស់ព្រះអង្គបានមកដល់។
នៅគ្រានោះ ព្រះយេស៊ូវយាងចេញទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គទ្រង់អធិស្ឋានទៅព្រះពេញមួយយប់។
កាលព្រះអម្ចាស់បានឃើញស្ត្រីមេម៉ាយនោះ ព្រះអង្គមានព្រះទ័យអាណិតអាសូរចំពោះគាត់ ក៏មានបន្ទូលនឹងគាត់ថា៖“កុំយំឡើយ!”។
ហើយចាត់ពួកគេឲ្យទៅរកព្រះអម្ចាស់ ដោយទូលសួរថា៖ “តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?”។
កាលមួយមានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវកំពុងអធិស្ឋានតែព្រះអង្គឯង ពួកសិស្សរបស់ព្រះអង្គក៏នៅជាមួយព្រះអង្គ ហើយព្រះអង្គមានបន្ទូលសួរពួកគេថា៖“តើហ្វូងមនុស្សនិយាយថាខ្ញុំជានរណា?”។
ប្រមាណជាប្រាំបីថ្ងៃក្រោយពីថ្លែងព្រះបន្ទូលទាំងនេះ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ូហាន និងយ៉ាកុបទៅជាមួយ ហើយយាងឡើងទៅលើភ្នំមួយ ដើម្បីអធិស្ឋាន។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរស្អាងខ្លួនលើជំនឿដ៏វិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណដ៏វិសុទ្ធចុះ។