Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:1 - អាល់គីតាប

1 មាន​មួយ​ថ្ងៃ អ៊ីសា​ទូរអា​នៅ​កន្លែង​មួយ។ កាល​អ៊ីសា​ទូរអា​រួច​ហើយ មាន​សិស្ស​ម្នាក់​សុំ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យ​ចេះ​ទូរអា ដូច​យ៉ះយ៉ា​បាន​បង្រៀន​សិស្ស​របស់​គាត់​នោះ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 កាលមួយមានកើតឡើងដូច្នេះ​: ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​នៅ​កន្លែង​មួយ លុះ​ចប់​ហើយ មាន​ម្នាក់​ក្នុង​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ សូម​បង្រៀន​យើងខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន​ផង ដូចដែល​យ៉ូហាន​បាន​បង្រៀន​ពួក​សិស្ស​របស់​គាត់​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ថ្ងៃមួយ​ កាល​ព្រះយេស៊ូ​កំពុង​អធិស្ឋាន​នៅ​កន្លែង​មួយ​ ហើយ​ពេល​អធិស្ឋាន​ចប់​ សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​របស់​ព្រះអង្គ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​បង្រៀន​យើង​ឲ្យ​ចេះ​អធិស្ឋាន​ដូចជា​លោក​យ៉ូហាន​បាន​បង្រៀន​ពួក​សិស្ស​របស់​គាត់​ដែរ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌យេស៊ូវ​បាន​អធិស្ឋាន​នៅ​កន្លែង​មួយ ហើយ​ក្រោយ​ពី​ព្រះ‌អង្គ​អធិស្ឋាន​ចប់ សិស្ស​របស់​ព្រះ‌អង្គ​ម្នាក់​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 មាន​មួយ​ថ្ងៃ ព្រះ‌យេស៊ូ​អធិស្ឋាន​នៅ​កន្លែង​មួយ។ កាល​ព្រះអង្គ​អធិស្ឋាន​រួច​ហើយ មាន​សិស្ស*​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​សិស្ស​របស់​លោក​នោះ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​មក កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​នៅ​កន្លែង​១ លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ

សូមមើលជំពូក ចម្លង




លូកា 11:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប ទ្រង់​លើក​ទឹក​ចិត្ត​គេ


អុលឡោះ‌តាអាឡា​អើយ សូម​ប្រោស‌ប្រណី ទទួល​ពាក្យ​ដែល​ខ្ញុំ​ជម្រាប​ជូន ព្រម​ទាំង​ទទួល​គំនិត​ដែល​ខ្ញុំ​រិះ‌គិត នៅ​ចំពោះ​ទ្រង់​នេះ​ផង ដ្បិត​ទ្រង់​ជា​ថ្ម‌ដា និង​ជា​ម្ចាស់​ដែល​ការពារ​ខ្ញុំ!។


ប៉ុន្តែ មាន​កិច្ចការ​តែ​មួយ​គត់​ដែល​ចាំ‌បាច់ ម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ មិន​ត្រូវ​យក​ចេញ​ពី​នាង​ទេ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ទូរអា ត្រូវ​ពោល​ថាៈ ឱ​អុលឡោះ​ជា​បិតា​អើយ សូម​សំដែង​នាម​ដ៏‌វិសុទ្ធ របស់​ទ្រង់ ឲ្យ​មនុស្ស​លោក​ស្គាល់ សូម​ឲ្យ​នគ​ទ្រង់​បាន​មក​ដល់។


នៅ​គ្រា​នោះ អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទូរអ។ អ៊ីសា​ទូរអា​ពេញ​មួយ​យប់។


កាល​អ៊ីសា‌ជាអម្ចាស់​ឃើញ​ស្ដ្រី​មេ‌ម៉ាយ​នោះ គាត់​អាណិត​អាសូរ​គាត់​យ៉ាង​ខ្លាំង។ អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។


រួច​ចាត់​ឲ្យ​ទៅ​សួរ​អ៊ីសា‌ជាអម្ចាស់​ថា៖ «តើ​តួន​ជា​អាល់ម៉ា‌ហ្សៀស​ដែល​ត្រូវ​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។


ថ្ងៃ​មួយ ពេល​អ៊ីសា​នៅ​ទូរអ​ដាច់​ឡែក​ពី​បណ្ដា‌ជន ពួក​សិស្ស​ក៏​នៅ​ជា​មួយ​អ៊ីសា​ដែរ។ អ៊ីសា​សួរ​គេ​ថា៖ «តើ​មហា‌ជន​ទាំង‌ឡាយ​ថា ខ្ញុំ​ជា​នរណា?»។


ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​អ៊ីសា​បាន​ប្រាប់​ទាំង​នោះ​មក គាត់​នាំ​ពេត្រុស យ៉ូហាន និង​យ៉ាកកូប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទូរអ។


កាល​អាល់ម៉ា‌ហ្សៀស​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ គាត់​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូរអា​សូម​អុលឡោះ ដែល​អាច​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​អាល់ម៉ា‌ហ្សៀស​បាន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ នោះ​អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​សូម‌អង្វរ។


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​កសាង​គ្នា​ទៅ​វិញ​ទៅ​មក លើ​ជំនឿ​បរិសុទ្ធ​បំផុត​របស់​បង​ប្អូន ចូរ​ទូរអា​តាម​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម