គាត់ក៏ទៅតាមតំបន់ទាំងអស់ជុំវិញទន្លេយ័រដាន់ ទាំងប្រកាសអំពីពិធីជ្រមុជទឹកនៃការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាប
លូកា 1:77 - ព្រះគម្ពីរខ្មែរសាកល ដើម្បីផ្ដល់ចំណេះដឹងនៃសេចក្ដីសង្គ្រោះដល់ប្រជារាស្ត្ររបស់ព្រះអង្គ តាមរយៈការលើកលែងទោសបាបរបស់ពួកគេ។ Khmer Christian Bible និងផ្ដល់ការយល់ដឹងដល់ប្រជាជនរបស់ព្រះអង្គអំពីសេចក្ដីសង្គ្រោះដោយការលើកលែងទោសបាបរបស់ពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយឲ្យប្រជារាស្ត្ររបស់ព្រះអង្គ បានស្គាល់សេចក្តីសង្គ្រោះ ដោយអត់ទោសឲ្យគេរួចពីបាប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូននឹងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដឹង ថាព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសឲ្យគេរួចពីបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍ឲ្យរាស្ត្រទ្រង់បានស្គាល់សេចក្ដីសង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាប អាល់គីតាប កូននឹងធ្វើឲ្យប្រជារាស្ដ្ររបស់គាត់ដឹង ថាគាត់សង្គ្រោះគេ ដោយលើកលែងទោសឲ្យគេរួចពីបាប។ |
គាត់ក៏ទៅតាមតំបន់ទាំងអស់ជុំវិញទន្លេយ័រដាន់ ទាំងប្រកាសអំពីពិធីជ្រមុជទឹកនៃការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាប
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
ព្យាការីទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា: ‘អស់អ្នកដែលជឿលើព្រះអង្គ ទទួលបានការលើកលែងទោសបាបតាមរយៈព្រះនាមរបស់ព្រះអង្គ’”។
ប៉ូលក៏និយាយថា៖ “យ៉ូហានបានធ្វើពិធីជ្រមុជទឹកដោយពិធីជ្រមុជនៃការកែប្រែចិត្ត ទាំងប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គដែលនឹងយាងមកក្រោយគាត់ គឺជឿលើព្រះយេស៊ូវ”។
ពេត្រុសតបនឹងពួកគេថា៖ “ចូរកែប្រែចិត្ត ហើយឲ្យអ្នករាល់គ្នាម្នាក់ៗទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់ការលើកលែងទោសបាបរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធជាអំណោយទាន។
គឺព្រះអង្គនេះឯង ដែលព្រះបានលើកឡើងទៅខាងស្ដាំព្រះអង្គ ឲ្យធ្វើជាមេដឹកនាំ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការកែប្រែចិត្ត និងការលើកលែងទោសបាបដល់អ៊ីស្រាអែល។
ព្រះបានកំណត់ព្រះយេស៊ូវនេះទុកមុនជាយញ្ញបូជាលួងព្រះហឫទ័យ តាមរយៈជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូវ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់; ដ្បិតព្រះមិនប្រកាន់បាបដែលបានប្រព្រឹត្តពីមុនមក
នៅក្នុងព្រះអង្គ យើងមានការប្រោសលោះ គឺការលើកលែងទោសការបំពាន ដោយព្រះលោហិតរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃព្រះគុណរបស់ព្រះអង្គ