អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។
លូកា 1:7 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគាត់គ្មានកូនទេ ពីព្រោះអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចំណាស់ផង។ Khmer Christian Bible ប៉ុន្ដែពួកគេគ្មានកូនសោះ ព្រោះអេលីសាបិតជាស្ដ្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ជរាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ណាស់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយទាំងប្ដីប្រពន្ធក៏ចាស់ណាស់ផង។ អាល់គីតាប អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ដ្រីអារ ហើយម្យ៉ាងទៀតអ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ |
អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។
អ័ប្រាហាំ និងសារ៉ាចាស់ហើយ អាយុក៏ច្រើនដែរ ហើយសារ៉ាលែងមានរដូវរបស់មនុស្សស្រីហើយ។
អ៊ីសាកអធិស្ឋានទៅព្រះយេហូវ៉ាសម្រាប់ប្រពន្ធរបស់គាត់ ពីព្រោះនាងជាស្ត្រីអារ នោះព្រះយេហូវ៉ាក៏ប្រទានឲ្យតាមសេចក្ដីអធិស្ឋានរបស់គាត់ ហើយរេបិកាប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះ។
នៅពេលរ៉ាជែលឃើញថាខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុប រ៉ាជែលក៏ច្រណែនបងស្រីរបស់នាង នាងក៏និយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំមានកូនផង! បើមិនដូច្នោះទេ ខ្ញុំនឹងស្លាប់”។
នៅសម័យហេរ៉ូឌស្ដេចនៃយូឌា មានបូជាចារ្យម្នាក់ក្នុងក្រុមអ័ប៊ីយ៉ា ឈ្មោះសាការី ប្រពន្ធរបស់លោកក៏ជាម្នាក់ក្នុងចំណោមកូនចៅអើរ៉ុនដែរ ឈ្មោះអេលីសាបិត។
អ្នកទាំងពីរជាមនុស្សសុចរិតនៅចំពោះព្រះ ហើយដើរតាមអស់ទាំងបទបញ្ជា និងបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយឥតបន្ទោសបានឡើយ។
កាលមួយមានកើតឡើងដូច្នេះ: នៅពេលសាការីកំពុងបំពេញការងារជាបូជាចារ្យតាមវេនរបស់ក្រុមលោកនៅចំពោះព្រះ
ទោះបីជាលោកពិចារណាអំពីរូបកាយរបស់ខ្លួនដែលដូចជាស្លាប់ហើយ ដោយលោកមានអាយុប្រមាណមួយរយឆ្នាំ និងទោះបីជាលោកពិចារណាអំពីផ្ទៃរបស់សារ៉ាដែលស្លាប់ក៏ដោយ ក៏លោកមិនបានចុះខ្សោយនៅក្នុងជំនឿឡើយ។
ដូចគ្នាដែរ ដោយសារតែជំនឿ សារ៉ាដែលជាស្ត្រីអារបានទទួលសមត្ថភាពបង្កើតកូន ទោះបីជាគាត់ហួសវ័យហើយក៏ដោយ ដ្បិតគាត់យល់ឃើញថាព្រះអង្គដែលបានសន្យា ទ្រង់ស្មោះត្រង់។