លូកា 1:29 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនាងមានអំពល់យ៉ាងខ្លាំងចំពោះពាក្យនេះ ហើយរិះគិតអំពីពាក្យជម្រាបសួរនេះ ថាតើមានន័យដូចម្ដេច។ Khmer Christian Bible នាងរារែកយ៉ាងខ្លាំងចំពោះពាក្យសំដីនេះ និងបានរិះគិតអំពីពាក្យជម្រាបសួរនេះថា តើមានន័យដូចម្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ នាងមានចិត្តងឿងឆ្ងល់យ៉ាងខ្លាំងដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្តពីពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងមានសេចក្ដីភាំង ដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្ត ពីពាក្យជំរាបសួរយ៉ាងនោះមានន័យដូចម្តេច អាល់គីតាប ពេលឮពាក្យនេះ នាងម៉ារីយំរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្ដថា តើពាក្យសាឡាមនេះមានន័យដូចម្ដេច? |
ទូតសួគ៌នោះចូលទៅរកនាង និយាយថា៖ “ជម្រាបសួរ នាងដែលបានទទួលព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង”។
អស់អ្នកដែលឮក៏ចងចាំការទាំងនេះទុកក្នុងចិត្ត ទាំងនិយាយថា៖ “តើកូននេះនឹងទៅជាអ្វី?” ដ្បិតព្រះហស្តរបស់ព្រះអម្ចាស់ស្ថិតនៅជាមួយកូននេះ។
រីឯម៉ារាវិញ នាងបានរក្សាទុកសេចក្ដីទាំងអស់នេះ ទាំងត្រិះរិះពិចារណាក្នុងចិត្តរបស់នាង។
បន្ទាប់មក ព្រះយេស៊ូវក៏ចុះទៅណាសារ៉ែតវិញជាមួយឪពុកម្ដាយ ហើយស្ដាប់បង្គាប់ពួកគាត់។ រីឯម្ដាយវិញ នាងបានរក្សាហេតុការណ៍ទាំងអស់នេះទុកក្នុងចិត្ត។
ខណៈដែលពេត្រុសកំពុងវល់គំនិតក្នុងចិត្តថា និមិត្តដែលគាត់ឃើញនេះមានន័យដូចម្ដេច មើល៍! ពួកអ្នកដែលត្រូវបានចាត់ពីកូនេលាសបានមកសួររកផ្ទះរបស់ស៊ីម៉ូន ហើយឈរនៅមាត់ទ្វារ
លោកសម្លឹងមើលទៅទូតសួគ៌នោះ ក៏ភ័យខ្លាច ហើយតបថា៖ “ព្រះអម្ចាស់អើយ តើមានការអ្វី?”។ ទូតសួគ៌ក៏និយាយថា៖ “សេចក្ដីអធិស្ឋានរបស់អ្នក និងការចែកទានរបស់អ្នក បានឡើងទៅទុកជាការរំលឹកនៅចំពោះព្រះហើយ។