Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:29 - Khmer Christian Bible

29 នាង​រារែក​យ៉ាង​ខ្លាំង​ចំពោះ​ពាក្យ​សំដី​នេះ​ និង​បាន​រិះ​គិត​អំពី​ពាក្យ​ជម្រាប​សួរ​នេះ​ថា​ តើ​មាន​ន័យ​ដូច​ម្ដេច។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ប៉ុន្តែ​នាង​មានអំពល់​យ៉ាងខ្លាំង​ចំពោះ​ពាក្យ​នេះ ហើយ​រិះគិត​អំពី​ពាក្យជម្រាបសួរ​នេះ ថា​តើ​មានន័យ​ដូចម្ដេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ប៉ុន្តែ នាង​មាន​ចិត្ត​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះ‌គិត​ក្នុង​ចិត្ត​ពី​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះគិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 នាង​មាន​សេចក្ដី​ភាំង ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះ‌គិត​ក្នុង​ចិត្ត ពី​ពាក្យ​ជំរាប​សួរ​យ៉ាង​នោះ​មាន​ន័យ​ដូច​ម្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារីយំ​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះ‌គិត​ក្នុង​ចិត្ដ​ថា តើ​ពាក្យ​សាឡាម​នេះ​មាន​ន័យ​ដូច​ម្ដេច?

សូមមើលជំពូក ចម្លង




លូកា 1:29
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​សិស្ស​ក៏​សួរ​ដេញ​ដោល​គ្នា​ថា៖​ «ព្រោះ​តែ​យើង​មិន​បាន​យក​នំប៉័ង​មក​ទេ​ដឹង»។​


កាល​លោក​សាការី​ឃើញ​ គាត់​ក៏​តក់​ស្លុត​ ហើយ​មាន​សេចក្ដី​ភ័យខ្លាច​


កាល​បាន​ចូល​មក​ជិត​នាង​ហើយ​ ទេវតា​ក៏​និយាយ​ថា៖​ «ចូរ​អរ​សប្បាយ​ឡើង​ ឱ​នាង​ដ៏​ជាទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ ព្រះអង្គ​គង់​ជាមួយ​នាង​ហើយ‍»‍។​


អស់​អ្នក​ដែល​បាន​ឮ​ ក៏​រក្សា​ទុក​ក្នុង​ចិត្ដ​ទាំង​និយាយ​គ្នា​ថា៖​ «ដូច្នេះ​ តើ​ទារក​នេះ​នឹង​ត្រលប់​ជា​អ្វី?​ ដ្បិត​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅ​ជាមួយ​វា​យ៉ាង​ប្រាកដ»។​


ប៉ុន្ដែ​នាង​ម៉ារា​បាន​រក្សា​សេចក្ដី​ទាំង​អស់​នេះ​ទុក​ ហើយ​ពិចារណា​នៅ​ក្នុង​ចិត្ដ។​


បន្ទាប់មក​ ព្រះអង្គ​ក៏​ចុះទៅ​ឯ​ក្រុង​ណាសារ៉ែត​ជា​មួយ​ឪពុក​ម្ដាយ​វិញ​ ហើយ​ព្រះអង្គ​បាន​ស្ដាប់​បង្គាប់​ពួកគេ​ ឯ​ម៉ារា​បាន​រក្សា​ហេតុ​ការណ៍​ទាំង​អស់​ទុក​ក្នុង​ចិត្ដ។​


ពេល​លោក​ពេត្រុស​កំពុង​នឹក​ឆ្ងល់​តែ​ម្នាក់​ឯង​អំពី​សុបិន​និមិត្ដ​ ដែល​គាត់​បាន​ឃើញ​ថា​ មាន​ន័យ​ដូចម្ដេច​នោះ​ ស្រាប់តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក​ ដែល​ក្រោយ​ពី​បាន​​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន​រួច​ហើយ​ បាន​ឈរ​នៅ​មាត់​ទ្វារ​


គាត់​បាន​សម្លឹង​មើល​ទៅ​ទេវតា​នោះ​ ទាំង​ភ័យខ្លាច​ ហើយ​តប​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​មាន​ការ​អ្វី​ដែរ?»​ ទេវតា​ក៏​និយាយ​មក​គាត់​ថា៖​ «សេចក្ដី​អធិស្ឋាន​ និង​ការ​ដាក់​ទាន​របស់​អ្នក​បាន​ឡើង​ទៅ​ ទុកជា​សេចក្ដី​រំលឹក​នៅ​ចំពោះ​ព្រះជាម្ចាស់​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម