ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គទ្រង់ឆ្លើយនឹងយើងខ្ញុំដោយការដ៏គួរឲ្យស្ញែងខ្លាច ក្នុងសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជាសេចក្ដីសង្ឃឹមដល់អស់ទាំងចុងបំផុតនៃផែនដី និងសមុទ្រដ៏ឆ្ងាយបំផុត!
រ៉ូម 9:28 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នឹងធ្វើឲ្យព្រះបន្ទូលសម្រេចនៅលើផែនដីនេះ យ៉ាងហ្មត់ចត់ និងឆាប់រហ័ស”។ Khmer Christian Bible ដ្បិតព្រះអម្ចាស់នឹងសម្រេចព្រះបន្ទូលរបស់ព្រះអង្គសព្វគ្រប់នៅលើផែនដីនេះដោយមិនបង្អង់ឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គយ៉ាងឆាប់នៅលើផែនដី ឥតបង្អង់ឡើយ »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូល របស់ព្រះអង្គគ្រប់ប្រការទាំងអស់ យ៉ាងឆាប់ៗនៅផែនដីនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតការនោះកំពុងតែបង្ហើយ ហើយបង្រួមជាខ្លី ដោយសេចក្ដីសុចរិត ពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លី នៅលើផែនដី» អាល់គីតាប ដ្បិតអុលឡោះជាអម្ចាស់នឹងសម្រេចតាមបន្ទូល របស់ទ្រង់គ្រប់ប្រការទាំងអស់ យ៉ាងឆាប់ៗនៅផែនដីនេះ។ |
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គទ្រង់ឆ្លើយនឹងយើងខ្ញុំដោយការដ៏គួរឲ្យស្ញែងខ្លាច ក្នុងសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជាសេចក្ដីសង្ឃឹមដល់អស់ទាំងចុងបំផុតនៃផែនដី និងសមុទ្រដ៏ឆ្ងាយបំផុត!
គឺព្រះអង្គហើយ ដែលនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយកាត់ទោសជាតិសាសន៍នានាដោយសេចក្ដីទៀងត្រង់។
អ៊ីស្រាអែលអើយ ទោះបីជាប្រជាជនរបស់អ្នកមានច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក៏ដោយ ក៏មានសំណល់នៃពួកគេតែបន្តិចប៉ុណ្ណោះដែលនឹងត្រឡប់មកវិញ។ ការបំផ្លាញត្រូវបានកំណត់ហើយ ទាំងជន់លិចដោយសេចក្ដីយុត្តិធម៌ផង
ដ្បិតព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារនឹងបង្ហើយការបំផ្លាញនៅកណ្ដាលផែនដីទាំងមូល ដូចដែលត្រូវបានកំណត់ហើយ។
ដូច្នេះឥឡូវនេះ កុំចំអកឡកឡឺយឡើយ ក្រែងលោចំណងរបស់អ្នករាល់គ្នាកាន់តែតឹងឡើង ដ្បិតខ្ញុំបានឮពីព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារថា ការបំផ្លាញត្រូវបានសម្រេចទាស់នឹងផែនដីទាំងមូលហើយ។
ចំណែកឯព្រះយេហូវ៉ានៃពលបរិវារវិញ ព្រះអង្គនឹងត្រូវបានលើកតម្កើងដោយសេចក្ដីយុត្តិធម៌ ព្រះដ៏វិសុទ្ធនឹងបង្ហាញអង្គទ្រង់ជាវិសុទ្ធដោយសេចក្ដីសុចរិត។
ដ្បិតនៅពេលនោះនឹងមានទុក្ខវេទនាយ៉ាងខ្លាំង ដែលតាំងពីដើមដំបូងនៃពិភពលោក រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់កើតឡើងទេ ហើយក៏មិនកើតឡើងទៀតដែរ។
ពីព្រោះព្រះអង្គបានកំណត់ថ្ងៃមួយដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះអង្គបានផ្ដល់ភស្តុតាងដល់មនុស្សទាំងអស់ ដោយលើកមនុស្សនោះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ នោះមើល៍! មានសេះសមួយ ហើយព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសេចក្ដីសុចរិតយុត្តិធម៌។