Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 24:21 - ព្រះគម្ពីរខ្មែរសាកល

21 ដ្បិត​នៅ​ពេលនោះ​នឹង​មាន​ទុក្ខវេទនា​យ៉ាងខ្លាំង ដែល​តាំងពី​ដើមដំបូង​នៃ​ពិភពលោក រហូតមកដល់​សព្វថ្ងៃនេះ មិន​ធ្លាប់​កើតឡើង​ទេ ហើយក៏​មិន​កើតឡើង​ទៀត​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ពីព្រោះ​នៅ​ពេល​នោះ​ នឹង​មាន​ទុក្ខ​វេទនា​ដ៏​សម្បើម​ គឺ​មិន​ដែល​មាន​ទុក្ខ​វេទនា​បែប​នេះ​ឡើយ​ ចាប់​តាំង​ពី​ដើម​កំណើត​ពិភព​លោក​ រហូត​មក​ដល់​ពេល​នេះ​ ហើយ​ក៏​នឹង​មិន​កើត​ឡើង​ទៀត​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដ្បិត​ពេល​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដ្បិត​ពេល​នោះ ជា​ពេល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដ្បិត​ពេល​នោះ ជា​ពេល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 24:21
20 ការដាក់ឲ្យឆ្លើយតបគ្នា  

“នៅ​គ្រា​នោះ មីកែល​ទេវតាគ្រប់គ្រង​ដ៏ធំឧត្ដម​ដែល​ថែរក្សា​កូនចៅ​នៃ​ប្រជាជន​របស់អ្នក នឹង​ក្រោកឡើង រួច​នឹង​មាន​គ្រា​នៃ​ទុក្ខវេទនា​ដែល​មិនដែល​កើតមាន តាំងពី​មាន​ប្រជាជាតិ រហូតដល់​ពេល​នោះ​។ ប៉ុន្តែ​នៅ​គ្រា​នោះ ប្រជាជន​របស់អ្នក​នឹង​ត្រូវបាន​រំដោះ គឺ​អស់អ្នក​ដែល​ឃើញមាន​កត់ទុក​ក្នុង​បញ្ជី​។


ក្រោយពី ‘ប្រាំពីរ​គ្រា’ គុណនឹង​ហុកសិបពីរ​នោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹង​ត្រូវបាន​កាត់ចេញ ហើយ​គាត់​គ្មានអ្វីឡើយ រួច​ប្រជាជន​របស់​អ្នកដឹកនាំ​ដែល​នឹង​មកដល់ នឹង​បំផ្លាញ​ទីក្រុង និង​ទីវិសុទ្ធ​នោះ​។ ចុងបញ្ចប់​នៃ​ហេតុការណ៍នោះ​នឹងមក​ដោយមាន​ទឹកជំនន់ ក៏​មាន​សង្គ្រាម​រហូតដល់​ចុងក្រោយ គឺ​ការហិនហោច​ត្រូវបាន​កំណត់​ហើយ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! ថ្ងៃ​នោះ​នឹង​មកដល់​ដូចជា​ឡ​ដែល​កំពុង​ឆេះ នោះ​អស់អ្នក​ដែល​ក្អេងក្អាង និង​អស់អ្នក​ដែល​ធ្វើ​អាក្រក់​នឹង​ក្លាយជា​ជញ្រ្ជាំង ហើយ​ពួកគេ​នឹង​ត្រូវបាន​បញ្ឆេះ​នៅ​ថ្ងៃ​ដែល​នឹង​មកដល់​នោះ ឥត​សល់​ឫស ឬ​មែក​របស់​ពួកគេ​ឡើយ​។


ចូរ​អ្នករាល់គ្នា​អធិស្ឋាន ដើម្បីកុំឲ្យ​ការរត់គេច​របស់អ្នករាល់គ្នា​កើតឡើង​នៅ​រដូវរងា ឬ​នៅ​ថ្ងៃសប្ប័ទ​ឡើយ


“ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។


“ចូរ​អ្នករាល់គ្នា​ប្រុងប្រយ័ត្ន​ខ្លួន​។ គេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅ​ក្រុមប្រឹក្សា ហើយ​អ្នករាល់គ្នា​នឹង​ត្រូវគេ​វាយ​ក្នុង​សាលាប្រជុំ​។ ដោយសារតែ​ខ្ញុំ អ្នករាល់គ្នា​នឹង​ត្រូវ​ឈរ​នៅមុខ​បណ្ដា​អភិបាល និង​ស្ដេច ដើម្បី​ជា​ទីបន្ទាល់​ដល់​ពួកគេ​។


គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។


ថែមទាំង​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដល់​សាសន៍ដទៃ​ទៀត ដើម្បី​កុំ​ឲ្យ​សាសន៍ដទៃ​បាន​សង្គ្រោះ​ឡើយ​។ ដូច្នេះ ពួកគេ​តែងតែ​បំពេញ​បាប​របស់​ខ្លួន​ជានិច្ច ហើយ​នៅទីបំផុត ព្រះពិរោធ​បាន​ធ្លាក់មក​លើ​ពួកគេ​!


បន្ទាប់មក មាន​ផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ និង​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង ដែល​មិន​ធ្លាប់​មាន​រញ្ជួយផែនដី​ដ៏ខ្លាំង​ដល់ម្ល៉េះ​កើតឡើង តាំងពី​មាន​មនុស្ស​នៅលើ​ផែនដី​នេះ​។


ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ”។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម