រ៉ូម 4:3 - ព្រះគម្ពីរខ្មែរសាកល តើព្រះគម្ពីរចែងដូចម្ដេច? “អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់”។ Khmer Christian Bible តើបទគម្ពីរចែងយ៉ាងដូចម្ដេចដែរ? បទគម្ពីរចែងថា៖ «លោកអ័ប្រាហាំជឿព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រាប់គាត់ជាសុចរិត ដោយសារជំនឿនោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគម្ពីរចែងដូចម្តេច? គម្ពីរចែងថា «លោកអ័ប្រាហាំបានជឿព្រះ ហើយជំនឿនោះបានរាប់ជាសុចរិតដល់លោក» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតក្នុងគម្ពីរមានចែងថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគម្ពីរថាដូចម្តេច គម្ពីរថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីជំនឿនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក» អាល់គីតាប ដ្បិតក្នុងគីតាបមានចែងថា «អ៊ីព្រហ៊ីមជឿលើអុលឡោះតាអាឡា ហើយទ្រង់រាប់សេចក្តីជំនឿនោះទុកជាសេចក្តីសុចរិចដល់គាត់»។ |
ចូរទៅរកក្រឹត្យវិន័យ និងសេចក្ដីបង្គាប់! ប្រសិនបើគេមិននិយាយស្របតាមពាក្យនេះទេ នោះគ្មានពន្លឺអរុណនៅក្នុងខ្លួនគេឡើយ។
“នៅពេលពួកអ្នកដែលត្រូវបានជួលប្រហែលពីម៉ោងប្រាំល្ងាចនោះមកដល់ ពួកគេម្នាក់ៗទទួលបានមួយឌេណារី។
តើអ្នករាល់គ្នាមិនដែលអានបទគម្ពីរនេះទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។
ដ្បិតព្រះគម្ពីរចែងថា:“អស់អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ”។
ព្រះមិនបានច្រានចោលប្រជារាស្ត្ររបស់ព្រះអង្គដែលព្រះអង្គស្គាល់ជាមុននោះទេ។ ឬមួយក៏អ្នករាល់គ្នាមិនដឹងអ្វីដែលព្រះគម្ពីរបានចែងស្ដីអំពីអេលីយ៉ា គឺរបៀបដែលលោកទូលព្រះទាស់នឹងជនជាតិអ៊ីស្រាអែលឬ?
ហើយលោកបានទទួលសញ្ញានៃពិធីកាត់ស្បែក ជាត្រាបញ្ជាក់ថាកាលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ លោកត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿហើយ ដើម្បីឲ្យលោកទៅជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានទទួលពិធីកាត់ស្បែក និងដើម្បីឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ;
រីឯចំពោះអ្នកដែលមិនធ្វើការ តែជឿទុកចិត្តលើព្រះអង្គដែលរាប់មនុស្សមិនគោរពព្រះជាសុចរិត នោះជំនឿរបស់អ្នកនោះបានរាប់ជាសេចក្ដីសុចរិតវិញ។
បើដូច្នេះ តើភាពមានពរគឺសម្រាប់តែអ្នកដែលទទួលពិធីកាត់ស្បែក ឬសម្រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែកដែរ? យើងនិយាយថា៖“ជំនឿរបស់អ័ប្រាហាំត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់”
ជាការពិត ព្រះគម្ពីរបានថ្លែងទៅផារ៉ោនថា: “យើងបានតាំងអ្នកឡើងដើម្បីការនេះ គឺដើម្បីឲ្យយើងបានសម្ដែងចេស្ដារបស់យើងតាមរយៈអ្នក និងដើម្បីឲ្យនាមរបស់យើងបានប្រកាសទៅទូទាំងពិភពលោក”។
ដូច្នេះ បទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” លោកក៏ត្រូវបានហៅថា “មិត្តសម្លាញ់របស់ព្រះ”។
ឬមួយក៏អ្នករាល់គ្នាគិតថា ដែលព្រះគម្ពីរចែងទុកមកថា: “ព្រះវិញ្ញាណដែលព្រះបានប្រទានឲ្យសណ្ឋិតនៅក្នុងយើង ស្រឡាញ់យើង រហូតដល់ប្រច័ណ្ឌយើង” គឺឥតប្រយោជន៍ទេឬ?