ក្ដីសង្ឃឹមដែលត្រូវបានពន្យារពេលធ្វើឲ្យឈឺចិត្ត រីឯបំណងប្រាថ្នាដែលត្រូវបានបំពេញឲ្យសម្រេច ជាដើមឈើនៃជីវិត។
រ៉ូម 4:18 - ព្រះគម្ពីរខ្មែរសាកល នៅពេលគ្មានសង្ឃឹម អ័ប្រាហាំនៅតែជឿទាំងសង្ឃឹម ដូច្នេះលោកបានជាឪពុករបស់ប្រជាជាតិជាច្រើន ស្របតាមសេចក្ដីដែលមានចែងទុកមកថា:“ពូជពង្សរបស់អ្នកនឹងបានដូច្នោះ”។ Khmer Christian Bible នៅពេលគាត់អស់សង្ឃឹម គាត់បានមានសង្ឃឹមឡើងវិញដោយសារគាត់មានជំនឿ ដូច្នេះហើយ គាត់បានត្រលប់ជាឪពុករបស់ជនជាតិជាច្រើន ស្របតាមសេចក្ដីដែលបានសន្យាថា៖ «ពូជពង្សរបស់អ្នកនឹងបានដូច្នេះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលអស់សង្ឃឹម លោកជឿទាំងសង្ឃឹមថា លោកនឹងបានទៅជាឪពុកដល់សាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងបានដូច្នោះ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសន៍ជាច្រើន ដូចសេចក្ដីដែលមានបន្ទូលទុកមកថា «ពូជឯងនឹងបានដូច្នោះ» អាល់គីតាប ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏អ៊ីព្រហ៊ីមនៅតែមានសង្ឃឹម និងមានជំនឿ ហើយគាត់ក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមបន្ទូលនៃអុលឡោះដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។ |
ក្ដីសង្ឃឹមដែលត្រូវបានពន្យារពេលធ្វើឲ្យឈឺចិត្ត រីឯបំណងប្រាថ្នាដែលត្រូវបានបំពេញឲ្យសម្រេច ជាដើមឈើនៃជីវិត។
សាការីនិយាយនឹងទូតសួគ៌ថា៖ “តើខ្ញុំនឹងដឹងការនេះយ៉ាងដូចម្ដេចបាន? ដ្បិតខ្ញុំជាមនុស្សចាស់ ហើយប្រពន្ធរបស់ខ្ញុំក៏មានវ័យចំណាស់ដែរ”។
ដូច្នេះ អ្នករាល់គ្នាអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំជឿព្រះថានឹងកើតមានដូច្នោះ ដូចដែលព្រះអង្គមានបន្ទូលនឹងខ្ញុំហើយ។
ដូចដែលមានសរសេរទុកមកថា:“យើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន”។ ព្រះអង្គដែលលោកបានជឿ គឺជាព្រះដែលផ្ដល់ជីវិតដល់មនុស្សស្លាប់ និងហៅអ្វីៗដែលគ្មានឲ្យទៅជាមានវិញ។
ទោះបីជាលោកពិចារណាអំពីរូបកាយរបស់ខ្លួនដែលដូចជាស្លាប់ហើយ ដោយលោកមានអាយុប្រមាណមួយរយឆ្នាំ និងទោះបីជាលោកពិចារណាអំពីផ្ទៃរបស់សារ៉ាដែលស្លាប់ក៏ដោយ ក៏លោកមិនបានចុះខ្សោយនៅក្នុងជំនឿឡើយ។
ហើយសេចក្ដីសង្ឃឹមមិននាំឲ្យខកចិត្តឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះត្រូវបានចាក់បង្ហូរក្នុងចិត្តរបស់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដែលបានប្រទានមកយើង។
ដ្បិតយើងបានសង្គ្រោះដោយសេចក្ដីសង្ឃឹមនេះឯង។ យ៉ាងណាមិញ សេចក្ដីសង្ឃឹមដែលមើលឃើញ មិនមែនជាសេចក្ដីសង្ឃឹមទេ។ តើមាននរណាសង្ឃឹមលើអ្វីដែលមើលឃើញ?
សេចក្ដីសង្ឃឹមដែលយើងមាននេះ ដូចជាយុថ្កានៃព្រលឹង ដែលប្រាកដប្រជា និងមាំមួន ព្រមទាំងចូលទៅខាងក្នុងវាំងនន