Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 8:24 - ព្រះគម្ពីរខ្មែរសាកល

24 ដ្បិត​យើង​បាន​សង្គ្រោះ​ដោយ​សេចក្ដីសង្ឃឹម​នេះ​ឯង​។ យ៉ាងណាមិញ សេចក្ដីសង្ឃឹម​ដែល​មើលឃើញ មិនមែន​ជា​សេចក្ដីសង្ឃឹម​ទេ​។ តើ​មាន​នរណា​សង្ឃឹម​លើ​អ្វីដែល​មើលឃើញ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ដ្បិត​យើង​សង្ឃឹម​ថា​បាន​សង្គ្រោះ​ ប៉ុន្ដែ​សេចក្ដី​សង្ឃឹម​នេះ​មិន​មែន​ជា​សេចក្ដី​សង្ឃឹម​ដែល​អាច​មើល​ឃើញ​ទេ​ តើ​មាន​អ្នកណា​សង្ឃឹម​ចង់​បាន​អ្វី​ដែល​ខ្លួន​កំពុង​មើល​ឃើញ​នោះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដ្បិត​យើង​បាន​សង្គ្រោះ​ដោយ​សង្ឃឹម តែ​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ហៅ​ថា​សង្ឃឹម​ទេ ដ្បិត​អ្វី​ដែល​មើល​ឃើញ​ហើយ តើ​សង្ឃឹម​ធ្វើ​អ្វី​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ដ្បិត​យើង​បាន​ទទួល​ការ​សង្គ្រោះ តែ​ក្នុង​សេចក្ដី​សង្ឃឹម​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​បាន​ ​អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន នោះ​មិន​មែន​ហៅ​ថា​សង្ឃឹម​ទៀត​ទេ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ហើយ តើ​យើង​សង្ឃឹម​ចង់​បាន​ដូច​ម្ដេច​ទៀត!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដ្បិត​យើង​បាន​សង្គ្រោះ​រួច ដោយ​សេចក្ដី​សង្ឃឹម តែ​សេចក្ដី​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ឈ្មោះ​ថា​ជា​សេចក្ដី​សង្ឃឹម​ទេ ដ្បិត​របស់​អ្វី​ដែល​អ្នក​ណា​មើល​ឃើញ​ហើយ នោះ​នឹង​សង្ឃឹម​ចង់​បាន​ធ្វើ​អ្វី​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ដ្បិត​យើង​បាន​ទទួល​ការ​សង្គ្រោះ​តែ​ក្នុង​សេចក្ដី​សង្ឃឹម​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​បានអ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ មិន​មែន​ហៅ​ថា​សង្ឃឹម​ទៀត​ទេ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ហើយ តើ​យើង​សង្ឃឹម​ចង់​បាន​ដូច​ម្ដេច​ទៀត!។

សូមមើលជំពូក ចម្លង




រ៉ូម 8:24
29 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នកដែល​ព្រះ​របស់​យ៉ាកុប​ជា​ជំនួយ​របស់ខ្លួន អ្នកដែល​សេចក្ដីសង្ឃឹម​របស់គេ​នៅក្នុង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្លួន​!


មើល៍! ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​អ្នកដែល​កោតខ្លាច​ព្រះអង្គ គឺ​នៅលើ​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ


ព្រះយេហូវ៉ា​អើយ ដូចដែល​យើងខ្ញុំ​បាន​រំពឹង​លើ​ព្រះអង្គ សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ស្ថិត​លើ​យើងខ្ញុំ​ផង​!​៕


មនុស្ស​អាក្រក់​ត្រូវបាន​ផ្ដួលរំលំ​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន រីឯ​មនុស្ស​សុចរិត​មានទីជ្រកកោន សូម្បីតែ​ក្នុង​ពេលដែល​គាត់​ស្លាប់​។


ពួក​អ្នកទោស​ដែល​មាន​សេចក្ដីសង្ឃឹម​អើយ ចូរ​ត្រឡប់​មក​បន្ទាយ​វិញ​ចុះ​! ថ្ងៃនេះ​យើង​ប្រកាសថា យើង​នឹង​សង​អ្នក​ទ្វេដង​។


ចូរ​អរសប្បាយ​ដោយ​សេចក្ដីសង្ឃឹម ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា ចូរ​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្ឃឹម បំពេញ​អ្នករាល់គ្នា​ដោយ​គ្រប់ទាំង​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​អ្នករាល់គ្នា​ជឿ​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នា​សម្បូរហូរហៀរ​ដោយ​សេចក្ដីសង្ឃឹម ដោយព្រោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ជាការពិត អ្វីៗដែល​ត្រូវបាន​សរសេរតាំងពីមុនមក គឺ​សរសេរ​ទុក​សម្រាប់​បង្រៀន​យើង ដើម្បីឲ្យ​យើង​មាន​សេចក្ដីសង្ឃឹម​តាមរយៈ​ការអត់ធ្មត់ និង​តាមរយៈ​ការកម្សាន្តចិត្ត​ពី​ព្រះគម្ពីរ​។


នៅពេល​គ្មាន​សង្ឃឹម អ័ប្រាហាំ​នៅតែ​ជឿ​ទាំង​សង្ឃឹម ដូច្នេះ​លោក​បានជាឪពុក​របស់​ប្រជាជាតិ​ជាច្រើន ស្របតាម​សេចក្ដី​ដែល​មាន​ចែង​ទុកមក​ថា​:“ពូជពង្ស​របស់អ្នក​នឹង​បាន​ដូច្នោះ”។


តាមរយៈ​ព្រះអង្គ និង​ដោយសារតែ​ជំនឿ យើង​ក៏​បាន​ចូលក្នុង​ព្រះគុណ​នេះ​ដែល​យើង​កំពុង​ឈរ ហើយ​អួត​អំពី​សេចក្ដីសង្ឃឹម​ដែលនឹងទទួល​សិរីរុងរឿង​របស់​ព្រះ​។


ដ្បិត​របស់សព្វសារពើដែលត្រូវបានបង្កើត បាន​ចុះចូល​នឹង​ភាពឥតខ្លឹមសារ មិនមែន​ដោយ​ស្ម័គ្រចិត្ត​ទេ គឺ​ដោយសារតែ​ព្រះអង្គ​ដែល​ធ្វើឲ្យ​វា​ចុះចូល​វិញ ដោយ​សង្ឃឹម


ដូច្នេះ​ឥឡូវនេះ មាន​សេចក្ដី​បី​យ៉ាង​ដែល​នៅស្ថិតស្ថេរ គឺ​ជំនឿ សេចក្ដីសង្ឃឹម និង​សេចក្ដីស្រឡាញ់ ប៉ុន្តែ​ក្នុងចំណោម​សេចក្ដីទាំងនេះ សេចក្ដីស្រឡាញ់​ប្រសើរជាង​គេ​៕


យើង​មិន​ផ្ដោតចិត្ត​លើ​អ្វី​ដែល​មើលឃើញ​នោះ​ទេ គឺ​ផ្ដោតចិត្ត​លើ​អ្វី​ដែល​មើលមិនឃើញ​វិញ ពីព្រោះ​អ្វីៗ​ដែល​មើលឃើញ​នៅបានតែមួយរយៈ រីឯ​អ្វីៗ​ដែល​មើលមិនឃើញ នៅស្ថិតស្ថេរ​អស់កល្បជានិច្ច​៕


ដ្បិត​យើង​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​ការមើលឃើញ​ទេ​——


ជាការពិត យើង​ទន្ទឹងរង់ចាំ​សេចក្ដីសង្ឃឹម​នៃ​សេចក្ដីសុចរិត តាមរយៈ​ព្រះវិញ្ញាណ និង​ដោយ​ជំនឿ​។


ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ជំនឿ​មែន ទាំង​ត្រូវបាន​ចាក់គ្រឹះ ហើយ​មាំមួន ដោយ​មិន​រង្គើចេញ​ពី​សេចក្ដីសង្ឃឹម​នៃ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ឮ​។ គឺ​ដំណឹងល្អនេះ ដែល​ត្រូវបាន​ប្រកាស​ដល់​មនុស្សលោក​ទាំងអស់​នៅ​ក្រោមមេឃ ហើយ​ខ្ញុំ ប៉ូល បាន​ក្លាយជា​អ្នកបម្រើ​ដំណឹងល្អនេះ​ដែរ​។


ព្រះ​សព្វព្រះហឫទ័យ​ឲ្យ​ពួកវិសុទ្ធជន​ដឹង​ក្នុងចំណោម​សាសន៍ដទៃ​ថា ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​អាថ៌កំបាំង​នោះ​ជា​យ៉ាងណា​; អាថ៌កំបាំងនោះ​គឺ​ព្រះ​គ្រីស្ទ​ដែលគង់នៅ​ក្នុង​អ្នករាល់គ្នា ជា​សេចក្ដីសង្ឃឹម​នៃ​សិរីរុងរឿង​!


ជំនឿ និង​សេចក្ដីស្រឡាញ់នេះ មកពី​សេចក្ដីសង្ឃឹម​ដែល​បាន​បម្រុងទុក​សម្រាប់​អ្នករាល់គ្នា​នៅ​ស្ថានសួគ៌ ជា​សេចក្ដីសង្ឃឹម​ដែល​អ្នករាល់គ្នា​បាន​ឮ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដីពិត គឺ​ដំណឹងល្អ


រីឯ​យើង​វិញ ដោយ​យើង​ជារបស់​ថ្ងៃ ចូរឲ្យ​យើង​មានគំនិតមធ្យ័ត ទាំង​ពាក់​ជំនឿ និង​សេចក្ដីស្រឡាញ់​ជា​ក្រោះការពារទ្រូង ហើយ​ពាក់​សេចក្ដីសង្ឃឹម​នៃ​សេចក្ដីសង្គ្រោះ​ជា​មួកសឹក​។


ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ព្រះដែលជាព្រះបិតា​របស់យើង ដែល​ស្រឡាញ់​យើង ហើយ​ប្រទាន​ការកម្សាន្តចិត្ត​ដ៏អស់កល្បជានិច្ច និង​សេចក្ដីសង្ឃឹម​ដ៏ប្រសើរ​មក​តាមរយៈ​ព្រះគុណ សូមឲ្យ​ព្រះអង្គផ្ទាល់


ដើម្បី​កាលណា​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ព្រះគុណ​របស់​ព្រះអង្គ នោះ​យើង​នឹង​បានជា​អ្នកទទួលមរតក ស្របតាម​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។


ជំនឿ​គឺជា​ការទុកចិត្ត​លើ​អ្វីដែល​បាន​សង្ឃឹម និង​ជា​ការជឿជាក់​លើ​អ្វីដែល​មើលមិនឃើញ​។


តាមរយៈ​ព្រះអង្គ អ្នករាល់គ្នា​ជឿ​លើ​ព្រះ​ដែល​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ប្រទាន​សិរីរុងរឿង​ដល់​ព្រះអង្គ ដើម្បីឲ្យ​ជំនឿ និង​សេចក្ដីសង្ឃឹម​របស់អ្នករាល់គ្នា​បាន​ពឹងអាងលើ​ព្រះ​។


ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​កើតជាថ្មី​ទៅក្នុង​សេចក្ដីសង្ឃឹម​ដ៏​រស់ ស្របតាម​សេចក្ដីមេត្តា​ដ៏លើសលប់​របស់​ព្រះអង្គ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពីចំណោម​មនុស្សស្លាប់


អស់អ្នក​ដែល​មាន​សេចក្ដីសង្ឃឹម​នេះ​លើ​ព្រះអង្គ ក៏​ជម្រះ​ខ្លួនឯង​ឲ្យបរិសុទ្ធ ដូចដែល​ព្រះអង្គ​ទ្រង់​បរិសុទ្ធ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម