អ័ប្រាហាំទូលតបថា៖ “ពីព្រោះខ្ញុំព្រះបាទបានគិតថា នៅកន្លែងនេះ ប្រាកដជាគ្មានការកោតខ្លាចព្រះទេ ដូច្នេះគេនឹងសម្លាប់ខ្ញុំព្រះបាទព្រោះតែប្រពន្ធរបស់ខ្ញុំព្រះបាទ។
រ៉ូម 3:18 - ព្រះគម្ពីរខ្មែរសាកល គ្មានការកោតខ្លាចព្រះសោះ នៅចំពោះភ្នែកពួកគេ ”។ Khmer Christian Bible នៅចំពោះភ្នែករបស់ពួកគេ គ្មានការកោតខ្លាចព្រះជាម្ចាស់សោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «គ្មានការកោតខ្លាចព្រះ នៅចំពោះភ្នែកគេឡើយ »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់ សោះឡើយ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏គ្មានសេចក្ដីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ» អាល់គីតាប «គេរស់ដោយមិនកោតខ្លាចអុលឡោះ សោះឡើយ»។ |
អ័ប្រាហាំទូលតបថា៖ “ពីព្រោះខ្ញុំព្រះបាទបានគិតថា នៅកន្លែងនេះ ប្រាកដជាគ្មានការកោតខ្លាចព្រះទេ ដូច្នេះគេនឹងសម្លាប់ខ្ញុំព្រះបាទព្រោះតែប្រពន្ធរបស់ខ្ញុំព្រះបាទ។
នៅក្នុងចិត្តរបស់ខ្ញុំ មានពាក្យថ្លែងជំទាស់នឹងការបំពានរបស់មនុស្សអាក្រក់ថា៖ “គ្មានការកោតខ្លាចព្រះសោះ នៅចំពោះភ្នែករបស់គេ
អំពើទុច្ចរិតត្រូវបានលុបលាងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ ហើយមនុស្សបានបែរចេញពីសេចក្ដីអាក្រក់ ដោយការកោតខ្លាចព្រះយេហូវ៉ា។
កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
ការកោតខ្លាចព្រះយេហូវ៉ា គឺស្អប់សេចក្ដីអាក្រក់; ខ្ញុំស្អប់ភាពក្រអឺតក្រទម អំនួត ផ្លូវនៃសេចក្ដីអាក្រក់ និងមាត់នៃសេចក្ដីកំហូច។
ប៉ុន្តែម្នាក់ទៀតបានតប ដោយស្ដីបន្ទោសគាត់ថា៖ “តើឯងមិនកោតខ្លាចព្រះទេឬ? ឯងក៏ជាប់ទោសដូចគ្នាដែរ
ពេលនោះ មានសំឡេងមួយចេញមកពីបល្ល័ង្កថា៖ “អស់ទាំងបាវបម្រើរបស់ព្រះ និងអ្នកដែលកោតខ្លាចព្រះអង្គ ទាំងតូច ទាំងធំអើយ! ចូរសរសើរតម្កើងព្រះនៃយើង!”។