រ៉ូម 16:13 - ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខរូភូស ដែលត្រូវបានជ្រើសរើសក្នុងព្រះអម្ចាស់ និងម្ដាយរបស់គាត់ ដែលជាម្ដាយរបស់ខ្ញុំដែរ។ Khmer Christian Bible សូមជម្រាបសួរដល់លោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងម្ដាយរបស់គាត់ ដែលជាម្ដាយរបស់ខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរលោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងសូមជម្រាបសួរម្តាយរបស់គាត់ ហើយជាម្តាយដល់ខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរលោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងជម្រាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរអ្នករូភូស ដែលព្រះអម្ចាស់បានរើសតាំង នឹងម្តាយគាត់ដែលរាប់ជាម្តាយខ្ញុំដែរ អាល់គីតាប សូមជម្រាបសួរលោករូភូស ដែលអ៊ីសាជាអម្ចាស់បានជ្រើសរើស និងជម្រាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។ |
មានបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេន ជាឪពុករបស់អ័លេក្សានត្រុស និងរូភូស គាត់មកពីជនបទដើរកាត់ទីនោះ។ ពួកគេក៏បង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូវ។
ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នាវិញ ព្រមទាំងតែងតាំងអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នានៅគង់វង្ស។ ដូច្នេះ អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នា។
បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងសិស្សនោះថា៖“មើល៍! ម្ដាយរបស់អ្នក”។ តាំងពីពេលនោះមក សិស្សនោះក៏ទទួលម្ដាយរបស់ព្រះអង្គទៅក្នុងផ្ទះរបស់ខ្លួន។
សូមជួយសួរសុខទុក្ខទ្រីភេន និងទ្រីផូស ដែលធ្វើការនឿយហត់ក្នុងព្រះអម្ចាស់។ សូមជួយសួរសុខទុក្ខពើស៊ីសជាទីស្រឡាញ់ ដែលបានធ្វើការនឿយហត់យ៉ាងច្រើនក្នុងព្រះអម្ចាស់។
សូមជួយសួរសុខទុក្ខអ័ស៊ីងគ្រីត ភ្លេកូន ហ៊ើមេស ប៉ាត្រូបាស ហ៊ើម៉ាស និងបងប្អូនដែលនៅជាមួយអ្នកទាំងនោះដែរ។
ដូចដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទតាំងពីមុនកំណើតនៃពិភពលោកមកម្ល៉េះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះអង្គ។ ដោយសេចក្ដីស្រឡាញ់
បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ពីព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាផលដំបូងសម្រាប់សេចក្ដីសង្គ្រោះ តាមរយៈការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ និងតាមរយៈជំនឿលើសេចក្ដីពិត។
ស្ត្រីចំណាស់ទុកដូចជាម្ដាយ ហើយស្ត្រីក្មេងទុកដូចជាប្អូនស្រីដោយសេចក្ដីបរិសុទ្ធទាំងស្រុង។
ពីខ្ញុំ ជាចាស់ទុំ ជូនចំពោះលោកស្រីដែលត្រូវបានជ្រើសតាំង និងកូនៗរបស់លោកស្រី: អ្នករាល់គ្នាជាអ្នកដែលខ្ញុំស្រឡាញ់ក្នុងសេចក្ដីពិត ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតក៏ស្រឡាញ់អ្នករាល់គ្នាដែរ