ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
រ៉ូម 16:1 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមលើកសរសើរភីបេបងប្អូនរបស់យើងដល់អ្នករាល់គ្នា នាងជាអ្នកជំនួយដល់ក្រុមជំនុំនៅកេងគ្រា Khmer Christian Bible ខ្ញុំសូមឲ្យអ្នករាល់គ្នាទទួលស្គាល់នាងភីបេ ជាបងប្អូនរបស់យើង នាងជាអ្នកបម្រើក្រុមជំនុំនៅក្រុងកេងគ្រា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមទុកដាក់នាងភីបេ ជាបងប្អូនរបស់យើងនឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ក្រុមជំនុំនៅក្រុងកេងគ្រា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេ ដែលជាបងប្អូនរបស់យើង គាត់បម្រើក្រុមជំនុំនៅក្រុងកេងគ្រា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំទុកដាក់នាងភីបេ ជាបងប្អូនយើង នឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ពួកជំនុំ នៅក្រុងកេងគ្រា អាល់គីតាប ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេ ដែលជាបងប្អូនរបស់យើង គាត់បម្រើក្រុមជំអះនៅក្រុងកេងគ្រា |
ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
ហើយមិនទទួលបានមួយជាមួយរយឥឡូវនេះ គឺផ្ទះសម្បែង បងប្អូនប្រុស បងប្អូនស្រី ម្ដាយ កូន និងស្រែចម្ការ ជាមួយនឹងការបៀតបៀននៅលោកបច្ចុប្បន្ន ហើយមិនទទួលបានជីវិតអស់កល្បជានិច្ចនៅលោកខាងមុខនោះឡើយ។
យ៉ូអាន់ណាប្រពន្ធរបស់ឃូសាដែលជាចៅហ្វាវាំងរបស់ហេរ៉ូឌ និងស៊ូសាណា ព្រមទាំងស្ត្រីឯទៀតជាច្រើនដែលបម្រើព្រះយេស៊ូវ និងពួកសិស្សដោយធនធានរបស់ខ្លួន។
ក្រោយពីប៉ូលបន្តស្នាក់នៅទីនោះជាយូរថ្ងៃ គាត់ក៏លាបងប្អូន ហើយចុះសំពៅទៅស៊ីរី; ព្រីស៊ីឡា និងអ័គីឡាក៏ទៅជាមួយគាត់ដែរ។ នៅកេងគ្រា ប៉ូលបានកោរសក់ ពីព្រោះគាត់បានបន់។
តើយើងចាប់ផ្ដើមណែនាំខ្លួនឯងឲ្យអ្នករាល់គ្នាទទួលយកទៀតឬ? ឬមួយក៏យើងត្រូវការលិខិតណែនាំជូនអ្នករាល់គ្នា ឬសុំពីអ្នករាល់គ្នា ដូចអ្នកខ្លះត្រូវការ?
ស្ត្រីចំណាស់ទុកដូចជាម្ដាយ ហើយស្ត្រីក្មេងទុកដូចជាប្អូនស្រីដោយសេចក្ដីបរិសុទ្ធទាំងស្រុង។
ហើយជូនចំពោះអាប់ភាបងប្អូនស្រីរបស់យើង និងអើឃីពអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងជូនចំពោះក្រុមជំនុំដែលនៅផ្ទះរបស់អ្នកដែរ។
ប្រសិនបើមានបងប្អូនប្រុស ឬបងប្អូនស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ទាំងខ្វះអាហារប្រចាំថ្ងៃ