កាលណាឃើញចោរ អ្នកក៏ពេញចិត្តនឹងគេ ហើយចំណែករបស់អ្នកក៏នៅជាមួយមនុស្សផិតក្បត់ដែរ។
រ៉ូម 1:32 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាពួកគេស្គាល់បទបញ្ញត្តិរបស់ព្រះដែលថា អ្នកដែលប្រព្រឹត្តបែបនេះ សមតែស្លាប់ក៏ដោយ ក៏ពួកគេមិនគ្រាន់តែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របនឹងអ្នកដែលប្រព្រឹត្តអំពើទាំងនេះទៀតផង៕ Khmer Christian Bible ពួកគេដឹងអំពីការដាក់ទោសរបស់ព្រះជាម្ចាស់ថា អស់អ្នកដែលប្រព្រឹត្តអំពើបែបនេះសមនឹងស្លាប់ ហើយពួកគេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងពេញចិត្ដនឹងពួកអ្នកដែលប្រព្រឹត្តអំពើទាំងនោះទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេស្គាល់ច្បាប់ដ៏សុចរិតរបស់ព្រះហើយថា អស់អ្នកដែលប្រព្រឹត្តការដូច្នោះ សមនឹងស្លាប់ ប៉ុន្តែ គេមិនត្រឹមតែប្រព្រឹត្តការទាំងនោះប៉ុណ្ណោះទេ គឺគេថែមទាំងយល់ព្រមជាមួយអស់អ្នកដែលប្រព្រឹត្តដូច្នោះទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេស្គាល់ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ស្រាប់ហើយថា អ្នកណាប្រព្រឹត្តបែបនេះនឹងត្រូវទទួលទោសដល់ស្លាប់។ គេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របជាមួយអ្នកដែលប្រព្រឹត្តអំពើបែបនោះផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ស្គាល់សេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះថា អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ នោះគួរនឹងស្លាប់ហើយ ប៉ុន្តែគេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះ គឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណា ដែលប្រព្រឹត្តដូច្នោះផងដែរ។ អាល់គីតាប ពួកគេស្គាល់ការវិនិច្ឆ័យរបស់អុលឡោះយ៉ាងច្បាស់ស្រាប់ហើយថា អ្នកណាប្រព្រឹត្ដបែបនេះនឹងត្រូវទទួលទោសដល់ស្លាប់។ គេមិនត្រឹមតែប្រព្រឹត្ដខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របជាមួយអ្នកដែលប្រព្រឹត្ដអំពើបែបនោះផងដែរ។ |
កាលណាឃើញចោរ អ្នកក៏ពេញចិត្តនឹងគេ ហើយចំណែករបស់អ្នកក៏នៅជាមួយមនុស្សផិតក្បត់ដែរ។
ពួកដែលបោះបង់ចោលក្រឹត្យវិន័យ សរសើរមនុស្សអាក្រក់ រីឯអ្នកដែលកាន់តាមក្រឹត្យវិន័យ តទល់នឹងពួកគេ។
ដូច្នេះ អ្នករាល់គ្នាធ្វើជាសាក្សី ហើយយល់ស្របនឹងអំពើរបស់ដូនតាអ្នករាល់គ្នាដែរ ពីព្រោះពួកគាត់បានសម្លាប់ព្យាការី ហើយអ្នករាល់គ្នាបែរជាសាងសង់ផ្នូរឲ្យព្យាការីទៅវិញ។
កាលគេបានបង្ហូរឈាមស្ទេផានដែលជាសាក្សីរបស់ព្រះអង្គ ទូលបង្គំផ្ទាល់ក៏ឈរនៅទីនោះដែរ ដោយយល់ស្រប ថែមទាំងយាមអាវវែងរបស់ពួកអ្នកដែលសម្លាប់គាត់ទៀតផង’។
រីឯសូលបានយល់ស្របនឹងការសម្លាប់ស្ទេផានដែរ។ នៅថ្ងៃនោះ មានការបៀតបៀនយ៉ាងខ្លាំងមកលើក្រុមជំនុំនៅយេរូសាឡិម ហើយទាំងអស់គ្នាត្រូវបានកម្ចាត់កម្ចាយទៅទូទាំងស្រុកយូឌា និងសាម៉ារី លើកលែងតែពួកសាវ័ក។
ជាការពិត ព្រះពិរោធរបស់ព្រះកំពុងត្រូវបានសម្ដែងចេញពីលើមេឃ ទាស់នឹងគ្រប់ទាំងការមិនគោរពព្រះ និងសេចក្ដីទុច្ចរិត របស់មនុស្សដែលបង្អាក់សេចក្ដីពិតដោយសេចក្ដីទុច្ចរិត
ដូច្នេះ មនុស្សស្គាល់ព្រះហើយ ប៉ុន្តែមិនបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គឲ្យសមជាព្រះ ហើយក៏មិនអរព្រះគុណដល់ព្រះអង្គដែរ ផ្ទុយទៅវិញ ពួកគេទៅជាឥតបានការក្នុងគំនិត ហើយចិត្តល្ងីល្ងើរបស់ពួកគេទៅជាងងឹត។
ចុះកាលនោះ តើអ្នករាល់គ្នាបានផលអ្វីពីអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ? ដ្បិតលទ្ធផលចុងក្រោយនៃអំពើទាំងនោះ គឺសេចក្ដីស្លាប់។
ដ្បិតថ្លៃឈ្នួលរបស់បាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់ព្រះ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង៕
ដើម្បីឲ្យអស់អ្នកដែលមិនជឿសេចក្ដីពិត តែចូលចិត្តសេចក្ដីទុច្ចរិតវិញ ត្រូវបានផ្ដន្ទាទោស។