ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 1:15 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ចំពោះ​ខ្ញុំ ខ្ញុំ​ក៏​ឆេះឆួល​ចង់​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដែល​នៅ​រ៉ូម​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ខ្ញុំ​ក៏​ចង់​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​រាល់គ្នា​ ដែល​នៅ​ក្រុង​រ៉ូម​ខ្លាំង​ណាស់​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​ចង់​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​នេះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ឯ​ខ្ញុំៗ​ប្រុង​ប្រៀប​តែ​នឹង​ប្រាប់​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​ដែរ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹង‌ល្អ មក​ជូន​បង​ប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ

សូមមើលជំពូក



រ៉ូម 1:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ខ្ញុំ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​របស់ខ្ញុំ មានបន្ទូលថា​៖ “តើ​យើង​នឹង​ចាត់​នរណា​ឲ្យទៅ​? តើ​នរណា​នឹង​ទៅ​ជំនួស​ពួកយើង​?”។ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ សូម​ចាត់​ទូលបង្គំ​ចុះ​!”។


ដូច្នេះ ចូរ​អធិស្ឋានសុំ​ព្រះអម្ចាស់​នៃ​ការច្រូតកាត់​ដើម្បីឲ្យ​ព្រះអង្គ​បញ្ជូន​កម្មករ​មក​ក្នុង​ការច្រូតកាត់របស់​ព្រះអង្គ”៕


នាង​បាន​ធ្វើ​អ្វីដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​លាប​ប្រេង​លើ​រូបកាយ​របស់ខ្ញុំ​ទុកមុន សម្រាប់​ការបញ្ចុះសព​ខ្ញុំ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អាហារ​របស់ខ្ញុំ គឺ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក និង​បង្ហើយ​ការងារ​របស់​ព្រះអង្គ​។


ពេលនោះ ប៉ូល​តបថា​៖ “អ្នករាល់គ្នា​យំ និង​បំបាក់​ទឹកចិត្ត​ខ្ញុំ​ធ្វើ​អី​? ដ្បិត​ខ្ញុំ​បាន​ត្រៀមជាស្រេច​ហើយ មិនគ្រាន់តែ​ឲ្យ​គេ​ចាប់ចង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ត្រៀម​ស្លាប់​នៅ​យេរូសាឡិម​ទៀតផង ដើម្បី​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ”។


តើ​គេ​អាច​ចេញទៅ​ប្រកាស​យ៉ាងដូចម្ដេច លើកលែងតែ​គេ​ត្រូវបាន​ចាត់ឲ្យទៅ​? ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“ជើង​របស់​អ្នក​ដែល​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ស្រស់ស្អាត​ណាស់ហ្ន៎​!”។


ខាងឯ​អ្នករាល់គ្នា ចូរ​នៅសុខ​ជាមួយ​មនុស្ស​ទាំងអស់ ប្រសិនបើ​អាច​។


ដោយហេតុនេះ ខ្ញុំ​កំណត់មហិច្ឆតា​របស់ខ្ញុំ​គឺ​ផ្សាយដំណឹងល្អ​នៅ​កន្លែងដែល​គេ​មិនទាន់​ឮព្រះនាម​ព្រះ​គ្រីស្ទ ដើម្បីកុំឲ្យ​ខ្ញុំ​សាងសង់​លើ​គ្រឹះ​របស់​អ្នកដទៃ​ឡើយ


ដ្បិត​ប្រសិនបើ​ខ្ញុំ​ធ្វើ​ការនោះ​ដោយ​ស្ម័គ្រចិត្ត នោះ​ខ្ញុំ​ក៏​ទទួល​រង្វាន់ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​មិនស្ម័គ្រចិត្ត ក៏​វា​នៅតែ​ជា​តួនាទី​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ខ្ញុំ​។


ដ្បិត​ប្រសិនបើ​មាន​ចិត្តសង្វាត នោះ​ជាទីគាប់ព្រះហឫទ័យ​ហើយ គឺ​តាម​អ្វីដែល​ខ្លួន​មាន មិនមែន​តាម​អ្វីដែល​ខ្លួន​គ្មាន​នោះ​ទេ​។