ដូចដែលអ្នកមិនស្គាល់ផ្លូវដែលខ្យល់ដង្ហើមមកដល់ឆ្អឹងនៅក្នុងផ្ទៃរបស់ស្ត្រីមានផ្ទៃពោះយ៉ាងណា អ្នកក៏មិនអាចស្គាល់កិច្ចការរបស់ព្រះដែលបង្កើតរបស់សព្វសារពើយ៉ាងនោះដែរ។
យ៉ូហាន 9:10 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏សួរគាត់ថា៖ “ចុះភ្នែករបស់អ្នកត្រូវបានបើកយ៉ាងដូចម្ដេច?”។ Khmer Christian Bible ដូច្នេះពួកគេក៏សួរគាត់ថា៖ «តើដូចម្តេចបានជាភ្នែករបស់អ្នកភ្លឺ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេសួរគាត់ទៀតថា៖ «ធ្វើដូចម្តេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេសួរថា ធ្វើដូចម្តេចបានជាភ្នែកឯងបានភ្លឺដូច្នេះ អាល់គីតាប គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ |
ដូចដែលអ្នកមិនស្គាល់ផ្លូវដែលខ្យល់ដង្ហើមមកដល់ឆ្អឹងនៅក្នុងផ្ទៃរបស់ស្ត្រីមានផ្ទៃពោះយ៉ាងណា អ្នកក៏មិនអាចស្គាល់កិច្ចការរបស់ព្រះដែលបង្កើតរបស់សព្វសារពើយ៉ាងនោះដែរ។
គាត់ដេកងើបៗទាំងយប់ទាំងថ្ងៃ គ្រាប់ពូជនោះក៏ចេញពន្លក ហើយដុះឡើង ប៉ុន្តែគាត់មិនដឹងថារបៀបណាឡើយ។
គាត់ឆ្លើយថា៖ “មានម្នាក់ដែលគេហៅថាយេស៊ូវបានធ្វើភក់លាបភ្នែករបស់ខ្ញុំ រួចប្រាប់ខ្ញុំថា: ‘ចូរទៅលាងនៅស្រះស៊ីឡោមចុះ’។ ខ្ញុំក៏ទៅលាង ហើយមើលឃើញ”។
ពួកផារិស៊ីក៏សួរគាត់សាជាថ្មីអំពីរបៀបដែលគាត់បានមើលឃើញដែរ។ បុរសនោះឆ្លើយថា៖ “លោកបានដាក់ភក់លើភ្នែករបស់ខ្ញុំ រួចខ្ញុំលាងចេញ ហើយក៏មើលឃើញ”។
ប៉ុន្តែយើងខ្ញុំមិនដឹងទេថា ឥឡូវនេះវាមើលឃើញយ៉ាងដូចម្ដេច ហើយក៏មិនដឹងថា អ្នកណាបានបើកភ្នែករបស់វាដែរ។ សូមសួរវាចុះ វាពេញវ័យហើយ វានឹងនិយាយដោយខ្លួនឯង”។
ពួកគេសួរថា៖ “តើអ្នកនោះធ្វើអ្វីដល់អ្នក? តើអ្នកនោះបើកភ្នែករបស់អ្នកយ៉ាងដូចម្ដេច?”។
អ្នកខ្លះថា៖ “គឺអ្នកនេះហើយ”។ អ្នកខ្លះទៀតថា៖ “ទេ! គាត់គ្រាន់តែដូចអ្នកនោះ”។ គាត់និយាយថា៖ “គឺខ្ញុំហ្នឹងហើយ!”។
ប៉ុន្តែនឹងមានអ្នកខ្លះសួរថា៖ “តើមនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច? តើពួកគេនឹងមកដោយរូបកាយបែបណា?”។