Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 4:27 - ព្រះគម្ពីរខ្មែរសាកល

27 គាត់​ដេកងើបៗ​ទាំងយប់ទាំងថ្ងៃ គ្រាប់ពូជ​នោះ​ក៏​ចេញពន្លក ហើយ​ដុះឡើង ប៉ុន្តែ​គាត់​មិន​ដឹង​ថា​របៀបណា​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ហើយ​គាត់​ដេក​នៅ​ពេល​យប់​ ក្រោក​ឡើង​នៅ​ពេល​ថ្ងៃ​ គាត់​មិន​បាន​ដឹង​ថា​ គ្រាប់​ពូជ​នោះ​ចេញ​ពន្លក​ដុះ​ឡើង​តាម​របៀប​ណា​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ហើយ​ដេក​នៅ​ពេល​យប់ ក្រោក​នៅ​ពេល​ថ្ងៃ គាត់​មិន​ដឹង​ថា​ពូជ​នោះ​ចេញ​ពន្លក ហើយ​ដុះ​ឡើង​យ៉ាង​ណា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ

សូមមើលជំពូក ចម្លង




ម៉ាកុស 4:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូចដែល​អ្នក​មិន​ស្គាល់​ផ្លូវ​ដែល​ខ្យល់ដង្ហើម​មកដល់​ឆ្អឹង​នៅក្នុង​ផ្ទៃ​របស់​ស្ត្រី​មានផ្ទៃពោះ​យ៉ាងណា អ្នក​ក៏​មិន​អាច​ស្គាល់​កិច្ចការ​របស់​ព្រះ​ដែល​បង្កើត​របស់សព្វសារពើ​យ៉ាងនោះដែរ​។


នោះ​ខ្ញុំ​បាន​យល់ឃើញ​ពី​កិច្ចការ​ទាំងអស់​របស់​ព្រះ​ថា មនុស្ស​រកយល់​មិនបាន​នូវ​កិច្ចការ​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ​ឡើយ ទោះបីជា​មនុស្ស​ប្រឹងប្រែង​ស្វែងរក​ក៏ដោយ ក៏​គេ​រកយល់​មិនបាន​ដែរ​។ ទោះបីជា​មនុស្ស​មានប្រាជ្ញា​អះអាងថា​ដឹង​ក៏ដោយ ក៏​គេ​រកយល់​មិនបានដែរ​៕


ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖“អាណាចក្រ​របស់​ព្រះ​ប្រៀបដូចជា​បុរស​ម្នាក់​ព្រោះ​គ្រាប់ពូជ​ទៅលើ​ដី


ផែនដី​បង្កើតផល​ដោយខ្លួនវា គឺ​មុនដំបូង​ជា​ស្លឹក បន្ទាប់មក​ជា​កួរ បន្ទាប់មកទៀត​បាន​ដាក់គ្រាប់​ក្នុង​កួរ​។


បងប្អូន​អើយ យើង​ត្រូវតែ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះ អំពី​អ្នករាល់គ្នា ដ្បិត​ដែលធ្វើដូច្នេះ​ជា​ការ​ស័ក្ដិសម ពីព្រោះ​ជំនឿ​របស់អ្នករាល់គ្នា​កំពុង​ចម្រើនឡើងយ៉ាងខ្លាំង ហើយ​សេចក្ដីស្រឡាញ់​របស់​អ្នក​ទាំងអស់គ្នា​ម្នាក់ៗ​ចំពោះ​គ្នាទៅវិញទៅមក ក៏​កំពុង​ចម្រើនឡើង​ដែរ​។


ផ្ទុយទៅវិញ ចូរ​ចម្រើនឡើង​ក្នុង​ព្រះគុណ និង​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះសង្គ្រោះ និង​ជា​ព្រះអម្ចាស់​នៃយើង​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ នៅឥឡូវនេះ ព្រមទាំង​រហូតដល់​ថ្ងៃ​នៃ​សេចក្ដីអស់កល្បជានិច្ច​! អាម៉ែន​៕​៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម