Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:10 - Khmer Christian Bible

10 ដូច្នេះ​ពួកគេ​ក៏​សួរ​គាត់​ថា៖​ «តើ​ដូចម្តេច​បាន​ជា​ភ្នែក​របស់​អ្នក​ភ្លឺ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ពួកគេ​ក៏​សួរ​គាត់​ថា៖ “ចុះ​ភ្នែក​របស់អ្នក​ត្រូវបាន​បើក​យ៉ាងដូចម្ដេច​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 គេ​សួរ​គាត់​ទៀត​ថា៖ «ធ្វើ​ដូច​ម្តេច​បាន​ជា​ភ្នែក​អ្នក​ភ្លឺ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គេ​ក៏​នាំ​គ្នា​សួរ​គាត់​ថា៖ «ម្ដេច​បាន​ជា​ភ្នែក​អ្នក​ភ្លឺ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​បាន​ជា​ភ្នែក​ឯង​បាន​ភ្លឺ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គេ​ក៏​នាំ​គ្នា​សួរ​គាត់​ថា៖ «ម្ដេច​បាន​ជា​ភ្នែក​អ្នក​ភ្លឺ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​គាត់​ដេក​នៅ​ពេល​យប់​ ក្រោក​ឡើង​នៅ​ពេល​ថ្ងៃ​ គាត់​មិន​បាន​ដឹង​ថា​ គ្រាប់​ពូជ​នោះ​ចេញ​ពន្លក​ដុះ​ឡើង​តាម​របៀប​ណា​ទេ។​


លោក​នីកូដេម​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូចម្តេច?»​


បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​ក៏​យាង​ទៅ​ត្រើយ​ម្ខាង​នៃ​បឹង​កាលីឡេ​ គឺ​បឹង​ទីបេរាស​


បុរស​នោះ​ឆ្លើយ​ថា៖​ «មាន​ម្នាក់​ឈ្មោះ​យេស៊ូ​បាន​ធ្វើ​ភក់​លាប​ភ្នែក​របស់​ខ្ញុំ​ រួច​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​លាង​នៅ​ក្នុង​ស្រះ​ស៊ីឡោម​ ដូច្នេះ​ខ្ញុំ​បាន​ទៅ​លាង​ ហើយ​ក៏​មើល​ឃើញ»​


ដូច្នេះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​សួរ​គាត់​ម្តង​ទៀត​ អំពី​របៀប​ដែល​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​ នោះ​គាត់​ប្រាប់​ពួកគេ​វិញ​ថា៖​ «គាត់​បាន​យក​ភក់​មក​លាប​លើ​ភ្នែក​របស់​ខ្ញុំ​ រួច​ខ្ញុំ​បាន​ទៅ​លាង​ ហើយ​ក៏​មើល​ឃើញ»។​


ប៉ុន្ដែ​យើង​មិន​ដឹង​ថា​ ឥឡូវ​នេះ​ វា​មើល​ឃើញ​បាន​យ៉ាង​ដូចម្ដេច​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ នរណា​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​វា​ភ្លឺ​ដែរ ​វា​ដឹង​ក្ដី​ហើយ​ សូម​សួរ​វា​ចុះ​ វា​អាច​ឆ្លើយ​ដោយ​ខ្លួន​ឯង​បាន»។​


ពួកគេ​ក៏​សួរ​គាត់​ទៀត​ថា៖​ «តើ​អ្នក​នោះ​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក?​ តើ​គាត់​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ភ្លឺ​ដោយ​របៀប​ណា?»​


អ្នក​ខ្លះ​ថា៖​ «គឺ​គាត់​ហ្នឹង​ហើយ!»​ អ្នក​ខ្លះ​ទៀត​ថា៖​ «ទេ!​ គាត់​គ្រាន់​តែ​ស្រដៀង​នឹង​អ្នក​នោះ!»​ ប៉ុន្ដែ​គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ហ្នឹង​ហើយ!»


ប៉ុន្ដែ​មុខជា​មាន​អ្នក​ខ្លះ​សួរ​ថា​ តើ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​យ៉ាង​ដូចម្ដេច?​ ពេល​ពួកគេ​រស់​ឡើង​វិញ​ តើ​មាន​រូបកាយ​យ៉ាង​ដូចម្ដេច​ដែរ?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម