សូមឲ្យពួកដែលស្វែងរកដើម្បីបំផ្លាញព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ ហើយទទួលការអាប់យសទាំងអស់គ្នា; សូមឲ្យពួកដែលពេញចិត្តនឹងមហន្តរាយរបស់ទូលបង្គំ បានថយទៅវិញ ហើយអៀនខ្មាស។
យ៉ូហាន 8:9 - ព្រះគម្ពីរខ្មែរសាកល ពួកគេឮដូច្នេះ ក៏ចេញទៅម្នាក់ម្ដងៗចាប់ពីមនុស្សចាស់ជាងគេ ហើយសល់តែព្រះអង្គ និងស្ត្រីដែលនៅកណ្ដាលនោះប៉ុណ្ណោះ។ Khmer Christian Bible ពេលពួកគេឮដូច្នេះក៏ថយចេញម្នាក់ម្តងៗ ចាប់ពីមនុស្សចាស់ជាងគេរហូតនៅសល់តែព្រះយេស៊ូ និងស្ត្រីម្នាក់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេបានឮពាក្យទាំងនោះ ហើយមនសិការរបស់គេ បានចោទប្រកាន់ទោសខ្លួន គេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ រហូតដល់អ្នកក្រោយបង្អស់ នៅសល់តែព្រះយេស៊ូវ និងស្ត្រីនោះ ដែលនៅចំពោះព្រះអង្គប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗ ចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានឮពាក្យទាំងនោះ ហើយបញ្ញាចិត្តគេបានចោទប្រកាន់ទោសខ្លួន នោះគេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ ដរាបដល់អ្នកក្រោយបង្អស់ សល់នៅតែព្រះយេស៊ូវ នឹងស្ត្រីនោះ ដែលនៅចំពោះទ្រង់ប៉ុណ្ណោះ អាល់គីតាប ពួកគេបានឮអ៊ីសាមានប្រសាសន៍ដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែអ៊ីសា និងស្ដ្រីនោះប៉ុណ្ណោះ។ |
សូមឲ្យពួកដែលស្វែងរកដើម្បីបំផ្លាញព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ ហើយទទួលការអាប់យសទាំងអស់គ្នា; សូមឲ្យពួកដែលពេញចិត្តនឹងមហន្តរាយរបស់ទូលបង្គំ បានថយទៅវិញ ហើយអៀនខ្មាស។
អ្នកបានប្រព្រឹត្តការទាំងនេះ ប៉ុន្តែយើងបានរក្សាភាពស្ងៀមស្ងាត់ អ្នកបានគិតថាយើងដូចតែអ្នកប៉ុណ្ណោះ ប៉ុន្តែយើងនឹងស្ដីបន្ទោសអ្នក ព្រមទាំងលាតត្រដាងការទាំងនេះនៅចំពោះភ្នែករបស់អ្នក។
សូមឲ្យអ្នកដែលចោទប្រកាន់ព្រលឹងរបស់ទូលបង្គំបានអាម៉ាស់មុខ ហើយសាបសូន្យទៅ សូមឲ្យអ្នកដែលរកធ្វើទុក្ខទូលបង្គំ ត្រូវបានគ្របដណ្ដប់ដោយការត្មះតិះដៀល និងភាពអាប់យស។
ដ្បិតចិត្តរបស់អ្នកដឹងហើយថា ខ្លួនអ្នកក៏ធ្លាប់ប្រទេចផ្ដាសាអ្នកដទៃជាច្រើនដងដែរ។
នៅពេលព្រះយេស៊ូវមានបន្ទូលដូច្នេះ អស់អ្នកដែលប្រឆាំងនឹងព្រះអង្គក៏ត្រូវអាម៉ាស់មុខ ហើយហ្វូងមនុស្សទាំងមូលក៏អរសប្បាយនឹងអស់ទាំងកិច្ចការដ៏ល្អរុងរឿងដែលកើតឡើងតាមរយៈព្រះអង្គ។
ព្រះយេស៊ូវទ្រង់ងើបឡើង ហើយមានបន្ទូលនឹងនាងថា៖“ស្ត្រីអើយ តើពួកគេនៅឯណា? គ្មានអ្នកណាផ្ដន្ទាទោសនាងទេឬ?”។
ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សសាជាថ្មីថា៖“គឺខ្ញុំជាពន្លឺនៃពិភពលោក។ អ្នកដែលមកតាមខ្ញុំ មិនដើរក្នុងសេចក្ដីងងឹតសោះឡើយ ប៉ុន្តែនឹងមានពន្លឺនៃជីវិតវិញ”។
ព្រលឹមឡើង ព្រះយេស៊ូវយាងមកដល់ព្រះវិហារម្ដងទៀត ប្រជាជនទាំងមូលក៏មករកព្រះអង្គ ដូច្នេះព្រះអង្គគង់ចុះ ហើយចាប់ផ្ដើមបង្រៀនពួកគេ។
ពេលនោះ ពួកគ្រូវិន័យ និងពួកផារិស៊ីនាំស្ត្រីម្នាក់ដែលគេចាប់បានក្នុងការផិតក្បត់មក ហើយឲ្យនាងឈរនៅកណ្ដាលចំណោម
ពួកគេកំពុងអនុវត្តឲ្យឃើញនូវការទាមទាររបស់ក្រឹត្យវិន័យដែលមានចារឹកនៅក្នុងចិត្តរបស់ពួកគេ ហើយសតិសម្បជញ្ញៈរបស់ពួកគេក៏ធ្វើបន្ទាល់ជាមួយដែរ។ គំនិតក្នុងខ្លួនគេក៏ចោទគ្នាទៅវិញទៅមក ថែមទាំងដោះសាទៀតផង។
អ្នកដែលនិយាយថា កុំផិតក្បត់ តើខ្លួនអ្នកផិតក្បត់ដែរឬ? អ្នកដែលស្អប់ខ្ពើមរូបបដិមាករ តើខ្លួនអ្នកប្លន់វិហារឬ?
ទោះបីជាចិត្តរបស់យើងចោទប្រកាន់យើងក៏ដោយ ដ្បិតព្រះធំជាងចិត្តរបស់យើងទៅទៀត ហើយព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់។