នៅពេលនោះ ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សថា៖“អ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបងដើម្បីចាប់ខ្ញុំ ដូចជាតាមចាប់ចោរប្លន់ឬ? ខ្ញុំអង្គុយបង្រៀនក្នុងព្រះវិហារជារៀងរាល់ថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ។
យ៉ូហាន 8:20 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះនៅទីដាក់តង្វាយ ពេលព្រះអង្គកំពុងបង្រៀននៅក្នុងព្រះវិហារ ប៉ុន្តែគ្មានអ្នកណាចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ នៅពេលកំពុងបង្រៀននៅក្បែរហិបតង្វាយនៅក្នុងព្រះវិហារ ប៉ុន្ដែគ្មានអ្នកណាម្នាក់ចាប់ព្រះអង្គទេ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលពាក្យទាំងនេះ នៅត្រង់កន្លែងហិបប្រាក់តង្វាយ កាលព្រះអង្គកំពុងបង្រៀននៅក្នុងព្រះវិហារ តែគ្មានអ្នកណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ កាលព្រះអង្គបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ត្រង់កន្លែងដាក់ហិបប្រាក់តង្វាយ ប៉ុន្តែ គ្មាននរណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យទាំងនេះនៅត្រង់ឃ្លាំង កំពុងដែលទ្រង់បង្រៀន នៅក្នុងព្រះវិហារ តែគ្មានអ្នកណាចាប់ទ្រង់ទេ ព្រោះកំណត់របស់ទ្រង់មិនទាន់ដល់នៅឡើយ។ អាល់គីតាប អ៊ីសាមានប្រសាសន៍ទាំងនេះ កាលអ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ ត្រង់កន្លែងដាក់ហិបប្រាក់ជំនូន ប៉ុន្ដែ គ្មាននរណាចាប់អ៊ីសាទេ ព្រោះពេលកំណត់របស់អ៊ីសាមិនទាន់មកដល់នៅឡើយ។ |
នៅពេលនោះ ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សថា៖“អ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបងដើម្បីចាប់ខ្ញុំ ដូចជាតាមចាប់ចោរប្លន់ឬ? ខ្ញុំអង្គុយបង្រៀនក្នុងព្រះវិហារជារៀងរាល់ថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ។
ពួកនាយកបូជាចារ្យរើសកាក់ប្រាក់ទាំងនោះ ហើយពោលថា៖ “ការដែលដាក់កាក់ប្រាក់ទាំងនេះក្នុងឃ្លាំងព្រះវិហារខុសច្បាប់ហើយ ពីព្រោះជាថ្លៃឈាម”។
ព្រះយេស៊ូវគង់ចុះទល់មុខទីដាក់តង្វាយ ទតមើលរបៀបដែលប្រជាជនដាក់លុយកាក់ទៅក្នុងហិបតង្វាយ។ អ្នកមានជាច្រើននាក់ដាក់លុយកាក់យ៉ាងច្រើន។
ព្រះយេស៊ូវទ្រង់ហៅពួកសិស្សមក មានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីមេម៉ាយក្រីក្រម្នាក់នេះបានដាក់ច្រើនជាងអស់អ្នកដែលដាក់ក្នុងហិបតង្វាយ។
ពេលនោះ ពួកគ្រូវិន័យ និងពួកនាយកបូជាចារ្យចង់លូកដៃចាប់ព្រះអង្គ ដ្បិតពួកគេដឹងថាព្រះអង្គមានបន្ទូលជាពាក្យឧបមានេះសំដៅលើពួកគេ ប៉ុន្តែពួកគេខ្លាចប្រជាជន។
នៅពេលព្រះយេស៊ូវទ្រង់ងើបព្រះនេត្រមើល ក៏ទតឃើញពួកអ្នកមានកំពុងដាក់តង្វាយរបស់ខ្លួនទៅក្នុងហិបតង្វាយ
ដូច្នេះ ពួកគេក៏ចង់ចាប់ព្រះអង្គម្ដងទៀត ប៉ុន្តែព្រះអង្គទ្រង់គេចរួចពីកណ្ដាប់ដៃរបស់ពួកគេ។
ព្រះយេស៊ូវមានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ តើរឿងនេះជាអ្វីនឹងខ្ញុំ ហើយនឹងអ្នក? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ”។
ពេលនោះ ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
មានអ្នកខ្លះក្នុងពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គឡើយ។
អ្នករាល់គ្នាឡើងទៅពិធីបុណ្យនេះចុះ ខ្ញុំមិនទាន់ឡើងទៅពិធីបុណ្យនេះទេ ពីព្រោះពេលវេលារបស់ខ្ញុំមិនទាន់គ្រប់កំណត់នៅឡើយ”។
ព្រលឹមឡើង ព្រះយេស៊ូវយាងមកដល់ព្រះវិហារម្ដងទៀត ប្រជាជនទាំងមូលក៏មករកព្រះអង្គ ដូច្នេះព្រះអង្គគង់ចុះ ហើយចាប់ផ្ដើមបង្រៀនពួកគេ។
ដូច្នេះ ពួកគេរើសដុំថ្មដើម្បីគប់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូវត្រូវបានបំបាំងព្រះកាយ ហើយយាងចេញពីព្រះវិហារបាត់ទៅ៕