Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:6 - ព្រះគម្ពីរខ្មែរសាកល

6 ពួក​នាយកបូជាចារ្យ​រើស​កាក់ប្រាក់​ទាំងនោះ ហើយ​ពោលថា​៖ “ការ​ដែល​ដាក់​កាក់ប្រាក់​ទាំងនេះ​ក្នុង​ឃ្លាំងព្រះវិហារ​ខុសច្បាប់​ហើយ ពីព្រោះ​ជា​ថ្លៃ​ឈាម”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ពួក​សម្ដេច​សង្ឃ​យក​កាក់​ប្រាក់​ទាំង​នោះ​មក​ ហើយ​និយាយ​ថា៖​ «វា​មិន​ត្រូវ​តាម​វិន័យ​ទេ​ ដែល​ដាក់​កាក់​ទាំង​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ ព្រោះ​វា​ជា​ថ្លៃ​ឈាម»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពួក​សង្គ្រាជ​រើស​ប្រាក់​កាក់​នោះ ហើយ​ពោល​ថា៖ «ប្រាក់​កាក់​នេះ​គ្មាន​ច្បាប់​នឹង​ទុក​ក្នុង​ហិប​តង្វាយ​ទេ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម ។»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពួក​នាយក​បូជា‌ចារ្យ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​ពួក​សង្គ្រាជ គេ​រើស​ប្រាក់​នោះ​មក​និយាយ​ថា ប្រាក់​នេះ​គ្មាន​ច្បាប់​នឹង​ដាក់​ទុក​ក្នុង​ឃ្លាំង​ទេ ពី​ព្រោះ​ជា​ថ្លៃ​ឈាម

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពួក​អ៊ីមុាំ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ហ៊ូកុំ​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​ជំនូន​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​ជា​យេហូវ៉ា​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ស្អប់​ការលួចប្លន់ និង​អំពើទុច្ចរិត​។ យើង​នឹង​ឲ្យ​រង្វាន់​ដល់​ពួកគេ​ដោយ​សេចក្ដីពិតត្រង់ ហើយ​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​ពួកគេ​។


ពួក​អ្នកនាំផ្លូវ​ខ្វាក់ភ្នែក​អើយ អ្នករាល់គ្នា​ច្រោះ​មមង់​ចេញ ប៉ុន្តែ​លេប​អូដ្ឋ​ចូល​វិញ​!


យូដាស​បោះ​កាក់ប្រាក់​ទាំងនោះ​ទៅ​ក្នុង​ព្រះវិហារ ហើយ​ចាកចេញ​ទៅ រួច​គាត់​ក៏​ទៅ​ចងកសម្លាប់ខ្លួន​។


បន្ទាប់ពី​ពិគ្រោះគ្នា​ហើយ ពួកគេ​ក៏​ទិញ​ដី​របស់​ជាងស្មូន​ដោយ​កាក់ប្រាក់​ទាំងនោះ ទុកជា​កន្លែងបញ្ចុះសព​ជនបរទេស​។


ប៉ុន្តែ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​និយាយថា​: ‘ប្រសិនបើ​មនុស្ស​ម្នាក់​និយាយ​នឹង​ឪពុក ឬ​ម្ដាយ​ថា​: “អ្វីក៏ដោយដែល​ខ្ញុំ​ត្រូវ​ជូន​លោកឪពុកអ្នកម្ដាយ ទៅជា​គ័របាន់​រួចហើយ” (​គ័របាន់ មានអត្ថន័យប្រែថា តង្វាយ​ថ្វាយ​ព្រះ​)


ពួកគេ​នាំ​ព្រះយេស៊ូវ​ពី​កៃផាស​ទៅ​វិមាន​អភិបាល​; ពេលនោះ​ជា​ពេល​ព្រឹកព្រលឹម​។ ពួកគេ​មិន​ចូលទៅ​ក្នុង​វិមាន​នោះ​ទេ ដើម្បីកុំឲ្យ​ត្រូវបាន​ធ្វើឲ្យសៅហ្មង ក្រែងលោ​មិន​បាន​ហូប​អាហារ​បុណ្យរំលង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម