ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាស៊ីយ៉ូន ពីព្រោះពេលវេលាដើម្បីមេត្តាដល់នាង គឺពេលកំណត់បានមកដល់ហើយ។
យ៉ូហាន 7:6 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ ប៉ុន្តែពេលវេលារបស់អ្នករាល់គ្នាមានជានិច្ចហើយ។ Khmer Christian Bible ដូច្នេះព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់ទេ ប៉ុន្ដែប្អូនរាល់គ្នាធ្វើអ្វីនៅពេលណាក៏បាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់នៅឡើយទេ តែពេលវេលារបស់ប្អូន នោះមានជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបថា ឯពេលវេលារបស់ឯងរាល់គ្នា នោះចេះតែមានជានិច្ច តែពេលវេលារបស់អញមិនទាន់ដល់នៅឡើយ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។ |
ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាស៊ីយ៉ូន ពីព្រោះពេលវេលាដើម្បីមេត្តាដល់នាង គឺពេលកំណត់បានមកដល់ហើយ។
ព្រះអង្គមានបន្ទូលថា៖“ចូរទៅក្នុងទីក្រុង ជួបមនុស្សម្នាក់ ហើយប្រាប់គាត់ថា: ‘លោកគ្រូនិយាយថា ពេលវេលារបស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅកន្លែងអ្នក’”។
មុនបុណ្យរំលង ព្រះយេស៊ូវទ្រង់ជ្រាបថាពេលវេលារបស់ព្រះអង្គមកដល់ហើយ ដើម្បីយាងចាកចេញពីពិភពលោកនេះទៅឯព្រះបិតា។ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សរបស់ព្រះអង្គដែលនៅក្នុងពិភពលោក គឺស្រឡាញ់ពួកគេរហូតដល់ចុងបំផុត។
ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏ងើបព្រះនេត្រទៅមេឃ ហើយទូលថា៖ “ព្រះបិតាអើយ ពេលវេលាមកដល់ហើយ! សូមលើកតម្កើងសិរីរុងរឿងដល់ព្រះបុត្រារបស់ព្រះអង្គផង ដើម្បីឲ្យព្រះបុត្រាបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ
ព្រះយេស៊ូវមានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ តើរឿងនេះជាអ្វីនឹងខ្ញុំ ហើយនឹងអ្នក? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ”។
ពេលនោះ ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
អ្នករាល់គ្នាឡើងទៅពិធីបុណ្យនេះចុះ ខ្ញុំមិនទាន់ឡើងទៅពិធីបុណ្យនេះទេ ពីព្រោះពេលវេលារបស់ខ្ញុំមិនទាន់គ្រប់កំណត់នៅឡើយ”។
ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះនៅទីដាក់តង្វាយ ពេលព្រះអង្គកំពុងបង្រៀននៅក្នុងព្រះវិហារ ប៉ុន្តែគ្មានអ្នកណាចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ពេល ឬវេលាដែលព្រះបិតាបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះអង្គ គឺមិនមែនដើម្បីឲ្យអ្នករាល់គ្នាដឹងឡើយ។