ហ្វូងមនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល ហើយនិយាយថា៖ “អ្នកនេះជាពូជពង្សរបស់ដាវីឌទេដឹង?”។
យ៉ូហាន 7:31 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាយ៉ាងណាក៏ដោយ ក៏មានច្រើននាក់ក្នុងហ្វូងមនុស្សបានជឿលើព្រះអង្គ ហើយពួកគេនិយាយថា៖ “នៅពេលព្រះគ្រីស្ទយាងមក ព្រះអង្គនឹងមិនធ្វើទីសម្គាល់ច្រើនជាងអ្វីៗដែលលោកនេះបានធ្វើទេ មែនទេ?”។ Khmer Christian Bible មានមនុស្សជាច្រើនក្នុងចំណោមបណ្តាជនបានជឿលើព្រះអង្គ ហើយពួកគេនិយាយថា៖ «ពេលព្រះគ្រិស្ដយាងមក ព្រះអង្គនឹងធ្វើទីសំគាល់អស្ចារ្យច្រើនជាងម្នាក់នេះធ្វើដែរឬទេ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមបណ្តាជន មានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ ហើយគេនិយាយថា៖ «កាលណាព្រះគ្រីស្ទយាងមក តើព្រះអង្គនឹងធ្វើទីសម្គាល់ច្រើនជាងលោកនេះឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូ គេពោលថា៖ «ពេលព្រះគ្រិស្តយាងមក តើព្រះអង្គនឹងសម្តែងទីសម្គាល់ច្រើនជាងលោកនេះឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងបណ្តាមនុស្សនោះ មានគ្នាច្រើនបានជឿដល់ទ្រង់ ហើយគេនិយាយថា កាលណាព្រះគ្រីស្ទយាងមក តើទ្រង់នឹងធ្វើទីសំគាល់ច្រើនជាងលោកនេះឬអី អាល់គីតាប ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើអ៊ីសាគេពោលថា៖ «ពេលអាល់ម៉ាហ្សៀសមក តើគាត់នឹងសំដែងទីសំគាល់ច្រើនជាងលោកនេះឬ?»។ |
ហ្វូងមនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល ហើយនិយាយថា៖ “អ្នកនេះជាពូជពង្សរបស់ដាវីឌទេដឹង?”។
គ្រាប់ពូជដែលនៅលើថ្ម គឺអ្នកដែលនៅពេលឮហើយ ក៏ទទួលយកព្រះបន្ទូលដោយអំណរ ប៉ុន្តែពួកគេគ្មានឫសទេ ពួកគេជឿតែមួយរយៈប៉ុណ្ណោះហើយកាលណាមានការសាកល្បង ពួកគេក៏ដកខ្លួនចេញ។
មនុស្សជាច្រើនក្នុងពួកជនជាតិយូដាដែលមករកម៉ារា ហើយឃើញអ្វីៗដែលព្រះអង្គបានធ្វើ ក៏ជឿលើព្រះអង្គ។
ពីព្រោះដោយសារតែឡាសារ មានច្រើននាក់ក្នុងពួកយូដាចាកចេញពីពួកគេ ហើយជឿលើព្រះយេស៊ូវ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានច្រើននាក់ក្នុងពួកមេគ្រប់គ្រងជឿលើព្រះអង្គ។ ប៉ុន្តែដោយសារតែពួកផារិស៊ី ពួកគេមិនសារភាពទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ។
ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ដំបូងនេះនៅកាណាក្នុងកាលីឡេ ព្រមទាំងសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ។
គាត់មករកព្រះយេស៊ូវនៅពេលយប់ ហើយទូលព្រះអង្គថា៖ “រ៉ាប៊ី យើងខ្ញុំដឹងហើយថា លោកជាគ្រូដែលមកពីព្រះ ពីព្រោះគ្មានអ្នកណាអាចធ្វើទីសម្គាល់ទាំងនេះដែលលោកកំពុងធ្វើបានឡើយ លុះត្រាតែព្រះគង់នៅជាមួយអ្នកនោះប៉ុណ្ណោះ”។
“មក៍! មើលម្នាក់ដែលប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ។ អ្នកនេះជាព្រះគ្រីស្ទទេដឹង?”។
ជនជាតិសាម៉ារីជាច្រើននៅទីក្រុងនោះបានជឿលើព្រះអង្គ ដោយសារតែពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា: “លោកប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ”។
មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ពីព្រោះពួកគេបានឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើដល់ពួកអ្នកមានជំងឺ។
មើល៍! គាត់កំពុងនិយាយដោយបើកចំហ ហើយគេមិនថាអ្វីឲ្យគាត់សោះ។ ប្រហែលពួកមេគ្រប់គ្រងបានដឹងពិតប្រាកដថា អ្នកនេះជាព្រះគ្រីស្ទទេដឹង?
អ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្នាក់នោះមិនមែនមកពីព្រះទេ ពីព្រោះមិនរក្សាថ្ងៃសប្ប័ទ”។ ប៉ុន្តែអ្នកខ្លះទៀតថា៖ “តើម្នាក់ដែលជាមនុស្សបាបអាចធ្វើទីសម្គាល់បែបនេះយ៉ាងដូចម្ដេចបាន?”។ នោះក៏មានការបាក់បែកគ្នាក្នុងចំណោមពួកគេ។
រីឯស៊ីម៉ូនខ្លួនគាត់ផ្ទាល់ក៏បានជឿដែរ។ បន្ទាប់ពីទទួលពិធីជ្រមុជទឹក គាត់ទៅតាមភីលីព ហើយភ្ញាក់ផ្អើលដោយឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំកើតឡើង។
ជាការពិត រូបកាយដែលគ្មានវិញ្ញាណគឺស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តគឺស្លាប់យ៉ាងនោះដែរ៕