ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 5:7 - ព្រះគម្ពីរខ្មែរសាកល

អ្នកជំងឺ​នោះ​ទូល​តបថា​៖ “លោកម្ចាស់ នៅពេល​ដែល​ទឹក​កម្រើក ខ្ញុំ​គ្មាន​អ្នកណា​ជួយ​ដាក់​ខ្ញុំ​ទៅក្នុង​ស្រះ​ទេ ហើយ​នៅពេល​ខ្ញុំ​កំពុង​ទៅ ក៏​មាន​អ្នកផ្សេង​ចុះទៅ​មុន​ខ្ញុំ”។

សូមមើលជំពូក

Khmer Christian Bible

អ្នក​ជំងឺ​នោះ​ទូល​ថា៖​ «លោក​ម្ចាស់​អើយ!​ ពេល​ទឹក​កម្រើក​គ្មាន​អ្នកណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​នោះ​ទេ​ ហើយ​ពេលណា​ខ្ញុំ​កំពុង​ចុះ​ នោះ​មាន​អ្នក​ផ្សេង​បាន​ចុះ​ទៅ​មុន​ខ្ញុំ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ជំងឺ​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ណា​ដែល​ទឹក​កម្រើក​ឡើង គ្មាន​អ្នក​ណា​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ​ទេ ហើយ​ពេល​ខ្ញុំ​កំពុង​ចុះ នោះ​មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​រហូត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ទឹក​កម្រើក គ្មាន​នរណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​សោះ ហើយ​ពេល​ណា​ខ្ញុំ​ទៅ​ដល់ មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​ស្រេច​ទៅ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ជំងឺ​នោះ​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ ខ្ញុំ​គ្មាន​អ្នក​ណា​នឹង​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ ក្នុង​កាល​ដែល​ទឹក​បាន​កំរើក​ឡើង​នោះ​ទេ ហើយ​កំពុង​ដែល​ខ្ញុំ​ចុះ​ទៅ នោះ​ក៏​មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

អ្នក​នោះ​ជម្រាប​អ៊ីសា​ថា៖ «លោក​អើយ ពេល​ទឹក​កំរើក គ្មាន​នរណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​សោះ ហើយ​ពេល​ណា​ខ្ញុំ​ទៅ​ដល់ មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​ស្រេច​ទៅ​ហើយ»។

សូមមើលជំពូក



យ៉ូហាន 5:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​សង្កេតមើល​ខាងស្ដាំ​ផង គ្មានអ្នកណា​ចាប់អារម្មណ៍​នឹង​ទូលបង្គំ​ឡើយ​; ជម្រក​បាន​បាត់​ពី​ទូលបង្គំ គ្មានអ្នកណា​ខ្វល់ខ្វាយ​នឹង​ព្រលឹង​របស់ទូលបង្គំ​ឡើយ​!


ទ្រង់​នឹង​រំដោះ​មនុស្ស​ខ្វះខាត​ដែល​ស្រែករកជំនួយ និង​មនុស្ស​ទ័លក្រ​ដែល​គ្មាន​អ្នកជួយ​ដល់​គេ​។


នៅ​យេរូសាឡិម​ត្រង់​ទ្វារចៀម មាន​ស្រះ​មួយ គេ​ហៅ​ជា​ភាសាហេព្រើរ​ថា “បេថែសដា” ដែល​មាន​របៀង​ប្រាំ​។


មាន​ហ្វូងមនុស្ស​មួយក្រុម​ដែល​មានជំងឺ គឺ​ខ្វាក់ភ្នែក ខ្វិន និង​ក្រញង់ កំពុង​ដេក​តាម​របៀង​ទាំងនោះ​។ ពួកគេ​រង់ចាំ​ទឹកស្រះកម្រើក


ដ្បិត​មាន​ទូតសួគ៌​ចុះមក​ក្នុង​ស្រះ​ម្ដងម្កាល ហើយ​កូរ​ទឹក​។ បន្ទាប់ពី​ការកូរទឹក​នោះ អ្នក​ដែល​ចុះ​មុនគេ​នឹង​ត្រូវបាន​ប្រោសឲ្យ​ជា ទោះបីជា​មានជំងឺ​អ្វីក៏ដោយ​។


ព្រះយេស៊ូវ​ទត​ឃើញ​បុរសនោះ​កំពុង​ដេក ហើយ​ជ្រាប​ថា គាត់​នៅ​យ៉ាងនោះ​យូរយារ​មកហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“តើ​អ្នក​ចង់​ជា​ឬទេ​?”។


ជាការពិត កាល​យើង​នៅ​ខ្សោយ​នៅឡើយ ព្រះ​គ្រីស្ទ​បាន​សុគត​ក្នុង​ពេលកំណត់ ជំនួស​មនុស្ស​មិនគោរពព្រះ​។


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​ដែល​រត់​ក្នុង​ការប្រណាំង គេ​រត់​ទាំងអស់គ្នា​មែន ប៉ុន្តែ​អ្នក​ទទួល​រង្វាន់​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​? ចូរ​អ្នករាល់គ្នា​រត់​ដូច្នោះដែរ ដើម្បីឲ្យ​បាន​រង្វាន់​។