ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 3:8 - ព្រះគម្ពីរខ្មែរសាកល

ខ្យល់បក់​ទៅ​កន្លែងណាដែល​វា​ចង់ ហើយ​អ្នក​ឮ​សំឡេង​របស់​វា ប៉ុន្តែ​អ្នក​មិន​ដឹង​ថា វា​មក​ពី​ទីណា ឬ​ទៅ​ទីណា​ទេ អស់អ្នក​ដែល​កើតមក​ពី​ព្រះវិញ្ញាណ​ក៏ដូច្នោះដែរ”។

សូមមើលជំពូក

Khmer Christian Bible

ខ្យល់​បក់​ទៅ​ទី​ណា​តាម​តែ​វា​ចង់​ទៅ​ ហើយ​អ្នក​ឮ​ស្នូរ​របស់​វា​ ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា​ វា​មកពី​ណា​ ឬ​ទៅ​ណា​ទេ​ រីឯ​អស់​អ្នក​ដែល​កើត​ពី​ព្រះវិញ្ញាណ​ក៏​ដូច្នេះ​ដែរ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្យល់ ចង់​បក់​ទៅ​ណា​ក៏​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ​របស់​វា តែ​មិន​ដឹង​ថា​មក​ពី​ណា ឬ​ទៅ​ណា​ទេ។ អស់​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ ក៏​ដូច្នោះ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្យល់ ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​ក៏​ដូច្នោះ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

ខ្យល់ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​រស‌អុលឡោះ ក៏​ដូច្នោះ​ដែរ»។

សូមមើលជំពូក



យ៉ូហាន 3:8
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មានបន្ទូល នោះក៏​កើតមាន​ខ្យល់ព្យុះ ហើយ​វា​លើក​រលក​សមុទ្រ​ឡើង​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ព្យុះសង្ឃរា​ស្ងប់ស្ងាត់ឈឹង ហើយ​រលក​សមុទ្រ​ក៏​ស្ងៀមស្ងប់​ទៅ​។


គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើឲ្យ​អ័ព្ទ​ឡើង​ពី​ចុងបំផុត​នៃ​ផែនដី ដែល​ធ្វើ​ផ្លេកបន្ទោរ​សម្រាប់​ភ្លៀង ដែល​បញ្ចេញ​ខ្យល់​មក​ពី​ឃ្លាំង​របស់ព្រះអង្គ​។


ខ្យល់​បក់​ទៅ​ទិសខាងត្បូង រួច​វិល​ទៅ​ទិសខាងជើង​វិញ គឺ​បក់​វិលទៅវិលមក ហើយ​ខ្យល់​ក៏​ត្រឡប់មកវិញ តាម​វដ្ដ​របស់វា​។


អ្នកទាំងនោះ​មិនមែន​កើតមក​ពី​ឈាម ឬ​ពី​បំណង​សាច់ឈាម ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើតមក​ពី​ព្រះ​វិញ​។


កុំ​ភ្ញាក់ផ្អើល ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា​: ‘អ្នក​ត្រូវតែ​កើតជាថ្មី’ នោះ​ឡើយ​។


នីកូដេម​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “តើ​ការទាំងនេះ​អាច​កើតឡើង​យ៉ាងដូចម្ដេច​បាន​?”។


រំពេចនោះ មាន​សូរសន្ធឹក​មកពី​លើមេឃ ដូចជា​ខ្យល់​បក់បោក​យ៉ាងខ្លាំង ឮ​ពេញ​ផ្ទះ​ដែល​ពួកគេ​កំពុង​អង្គុយ


បន្ទាប់ពី​ពួកគេ​បាន​អធិស្ឋាន​រួចហើយ កន្លែង​ដែល​ពួកគេ​កំពុង​ជួបជុំគ្នា​ក៏​រញ្ជួយ ហើយ​ទាំងអស់គ្នា​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ពួកគេ​ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ភាពក្លាហាន​។


ទោះបីជាយ៉ាងណាក៏ដោយ គឺ​ព្រះវិញ្ញាណ​តែមួយ​ដដែល​នោះ​ឯង ដែល​ធ្វើសកម្មភាព​ទាំងអស់​នេះ ទាំង​ចែក​ដល់​ម្នាក់ៗ​រៀងៗខ្លួន តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


តើ​នរណា​ស្គាល់​គំនិត​របស់​មនុស្ស ក្រៅពី​វិញ្ញាណ​របស់​អ្នក​នោះ ដែល​នៅក្នុង​ខ្លួនអ្នកនោះ​? ដូចគ្នាដែរ គ្មានអ្នកណា​ស្គាល់​គំនិត​របស់​ព្រះ​ឡើយ លើកលែងតែ​ព្រះវិញ្ញាណ​របស់​ព្រះ​ប៉ុណ្ណោះ​។


ប្រសិនបើ​អ្នករាល់គ្នា​ដឹង​ថា​ព្រះអង្គ​សុចរិតយុត្តិធម៌ នោះ​អ្នករាល់គ្នា​ក៏​ដឹង​ដែរ​ថា អស់អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត បាន​កើតមក​ពី​ព្រះអង្គ​។