ប៉ុន្តែភ្នែករបស់អ្នករាល់គ្នាមានពរហើយ ដ្បិតបានមើលឃើញ; ត្រចៀករបស់អ្នករាល់គ្នាមានពរហើយ ដ្បិតបានស្ដាប់ឮ។
យ៉ូហាន 20:29 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“តើអ្នកជឿដោយសារឃើញខ្ញុំឬ? មានពរហើយ អ្នកដែលជឿដោយមិនឃើញ”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «តើអ្នកជឿដោយព្រោះអ្នកបានឃើញខ្ញុំឬ? អស់អ្នកដែលជឿដោយមិនបានឃើញ អ្នកនោះមានពរហើយ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿដោយឥតឃើញសោះ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គល*ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។ |
ប៉ុន្តែភ្នែករបស់អ្នករាល់គ្នាមានពរហើយ ដ្បិតបានមើលឃើញ; ត្រចៀករបស់អ្នករាល់គ្នាមានពរហើយ ដ្បិតបានស្ដាប់ឮ។
មានពរហើយ នាងដែលជឿ ដ្បិតនឹងមានការបំពេញឲ្យសម្រេចចំពោះអ្វីដែលព្រះអម្ចាស់បានមានបន្ទូលនឹងនាង”។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ប្រសិនបើអ្នករាល់គ្នាមិនឃើញទីសម្គាល់ និងការអស្ចារ្យទេ អ្នករាល់គ្នាមិនជឿសោះឡើយ”។
ដោយសារតែជំនឿ លោកមិនខ្លាចសេចក្ដីក្រេវក្រោធរបស់ស្ដេច ក៏ចាកចេញពីអេហ្ស៊ីប។ លោកបានស៊ូទ្រាំហាក់ដូចជាឃើញព្រះអង្គដែលមនុស្សមើលមិនឃើញ។
អ្នកទាំងនេះសុទ្ធតែត្រូវបានទទួលស្គាល់ដោយសារតែជំនឿ ប៉ុន្តែមិនបានទទួលអ្វីដែលត្រូវបានសន្យានោះឡើយ
ទោះបីជាអ្នករាល់គ្នាមិនបានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់ព្រះអង្គ; ទោះបីជាអ្នករាល់គ្នាមើលមិនឃើញព្រះអង្គនៅឥឡូវនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែជឿលើព្រះអង្គ ហើយត្រេកអរយ៉ាងខ្លាំងដោយអំណរដ៏រុងរឿងដែលរកពាក្យថ្លែងពុំបាន