Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 20:30 - ព្រះគម្ពីរខ្មែរសាកល

30 ជាការពិត ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ទីសម្គាល់​ផ្សេងៗ​ជាច្រើន​ទៀត នៅមុខ​ពួក​សិស្ស​របស់​ព្រះអង្គ ដែល​មិន​មាន​សរសេរ​ក្នុង​សៀវភៅ​នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ជាច្រើន​ទៀត​នៅ​មុខ​ពួក​សិស្ស​របស់​ព្រះអង្គ​ដែល​មិន​បាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ព្រះ‌យេស៊ូវ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ទៀត​នៅ​មុខ​ពួក​សិស្ស ដែល​មិន​បាន​កត់​ត្រា​ទុក​ក្នុង​សៀវភៅ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ព្រះ‌យេស៊ូ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ទៀត​ឲ្យ​ពួក​សិស្ស​ឃើញ តែ​គ្មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ព្រះ‌យេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 អ៊ីសា​បាន​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត​ឲ្យ​ពួក​សិស្ស​ឃើញ តែ​គ្មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ។

សូមមើលជំពូក ចម្លង




យ៉ូហាន 20:30
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ទីសម្គាល់​ដំបូង​នេះ​នៅ​កាណា​ក្នុង​កាលីឡេ ព្រមទាំង​សម្ដែង​សិរីរុងរឿង​របស់​ព្រះអង្គ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ជឿលើ​ព្រះអង្គ​។


មាន​ការ​ជាច្រើន​ទៀត​ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ​។ ប្រសិនបើ​ឲ្យ​សរសេរ​ម្ដងមួយៗ ខ្ញុំ​គិតថា សូម្បីតែ​ពិភពលោក​ក៏គ្មាន​កន្លែង​ទុក​សៀវភៅ​ទាំងនោះ​ដែល​ត្រូវបាន​សរសេរ​ដែរ​៕​៚


មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ទៅតាម​ព្រះអង្គ ពីព្រោះ​ពួកគេ​បាន​ឃើញ​ទីសម្គាល់​នានា​ដែល​ព្រះអង្គ​បាន​ធ្វើ​ដល់​ពួក​អ្នកមានជំងឺ​។


ជាការពិត អ្វីៗដែល​ត្រូវបាន​សរសេរតាំងពីមុនមក គឺ​សរសេរ​ទុក​សម្រាប់​បង្រៀន​យើង ដើម្បីឲ្យ​យើង​មាន​សេចក្ដីសង្ឃឹម​តាមរយៈ​ការអត់ធ្មត់ និង​តាមរយៈ​ការកម្សាន្តចិត្ត​ពី​ព្រះគម្ពីរ​។


ការទាំងនេះ​បាន​កើតឡើង​ដល់​ពួកគាត់​ដើម្បីជា​មេរៀន ព្រមទាំង​មាន​សរសេរ​ទុកមក​ដើម្បី​ជា​សេចក្ដីទូន្មាន​ដល់​យើង​ដែល​ប្រឈមមុខ​នឹង​ទីបញ្ចប់​នៃ​ពិភពលោក​។


ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដែល​ជឿលើ​ព្រះនាម​ព្រះបុត្រារបស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា អ្នករាល់គ្នា​មាន​ជីវិតអស់កល្បជានិច្ច‍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម