រីឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ គឺមិនមែនជាមនុស្សទេ; ទូលបង្គំជាទីត្មះតិះដៀលរបស់មនុស្សជាតិ ហើយត្រូវបណ្ដាជនមើលងាយ។
យ៉ូហាន 19:2 - ព្រះគម្ពីរខ្មែរសាកល ពួកទាហានបានក្រងមែកបន្លាជាមកុដ បំពាក់លើព្រះសិររបស់ព្រះអង្គ ហើយដណ្ដប់អាវវែងពណ៌ស្វាយឲ្យព្រះអង្គ Khmer Christian Bible ពួកទាហានបានក្រងបន្លាធ្វើមកុដពាក់លើព្រះសិររបស់ព្រះអង្គ និងបានយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកទាហានក្រងភួងបន្លាយកមកបំពាក់លើព្រះសិរព្រះអង្គ ហើយយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ អាល់គីតាប ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ក្បាលអ៊ីសា ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យគាត់ដែរ។ |
រីឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ គឺមិនមែនជាមនុស្សទេ; ទូលបង្គំជាទីត្មះតិះដៀលរបស់មនុស្សជាតិ ហើយត្រូវបណ្ដាជនមើលងាយ។
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។
លោកត្រូវបានមើលងាយ ហើយត្រូវបានបដិសេធពីមនុស្ស ក៏ជាមនុស្សនៃការឈឺចាប់ ហើយធ្លាប់ស្គាល់រោគា; លោកត្រូវបានមើលងាយដូចជាអ្នកដែលលាក់មុខពីគេ ហើយពួកយើងក៏មិនបានឲ្យតម្លៃលោកសោះ។
ក្រោយពីហេរ៉ូឌជាមួយនឹងពួកទាហានបានចំអកមើលងាយព្រះយេស៊ូវហើយ ទ្រង់ក៏ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងឲ្យព្រះអង្គ ហើយបញ្ជូនព្រះអង្គទៅពីឡាត់វិញ។
ពេលនោះ ព្រះយេស៊ូវយាងចេញមកខាងក្រៅ ទាំងពាក់មកុដបន្លា និងអាវវែងពណ៌ស្វាយ។ ពីឡាត់ក៏មានប្រសាសន៍នឹងពួកគេថា៖ “មើល៍! មនុស្សហ្នឹងហើយ!”។