យ៉ូហាន 19:2 - អាល់គីតាប2 ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ក្បាលអ៊ីសា ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យគាត់ដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ពួកទាហានបានក្រងមែកបន្លាជាមកុដ បំពាក់លើព្រះសិររបស់ព្រះអង្គ ហើយដណ្ដប់អាវវែងពណ៌ស្វាយឲ្យព្រះអង្គ សូមមើលជំពូកKhmer Christian Bible2 ពួកទាហានបានក្រងបន្លាធ្វើមកុដពាក់លើព្រះសិររបស់ព្រះអង្គ និងបានយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ពួកទាហានក្រងភួងបន្លាយកមកបំពាក់លើព្រះសិរព្រះអង្គ ហើយយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ សូមមើលជំពូក |
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធ និងជាម្ចាស់ដែលលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ទ្រង់មានបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់អុលឡោះតាអាឡា ដែលមានចិត្តស្មោះស្ម័គ្រ ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលបានជ្រើសរើសអ្នក។