យ៉ូហាន 19:14 - ព្រះគម្ពីរខ្មែរសាកល ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់។ ពីឡាត់មានប្រសាសន៍នឹងពួកជនជាតិយូដាថា៖ “មើល៍! ស្ដេចរបស់អ្នករាល់គ្នា!”។ Khmer Christian Bible ពេលនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់ លោកពីឡាត់និយាយទៅពួកជនជាតិយូដាថា៖ «មើល៍ នេះជាស្តេចរបស់អ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាថ្ងៃត្រង់ លោកមានប្រសាសន៍ទៅពួកសាសន៍យូដាថា៖ «មើល៍! នេះហើយស្តេចរបស់អ្នករាល់គ្នា!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (រីឯថ្ងៃនោះ ជាថ្ងៃរៀបចំបុណ្យរំលង ប្រហែលជាថ្ងៃត្រង់ហើយ) លោកក៏មានប្រសាសន៍ទៅពួកសាសន៍យូដាថា មើល នេះស្តេចនៃអ្នករាល់គ្នា អាល់គីតាប ពេលនោះ ជាថ្ងៃដែលគេរៀបចំបុណ្យរំលង ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។ |
នៅថ្ងៃបន្ទាប់ ដែលជាថ្ងៃក្រោយថ្ងៃរៀបចំបុណ្យ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីបានជួបជុំគ្នានៅមុខពីឡាត់
ពេលនោះប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់ហើយ ភាពងងឹតបានគ្របដណ្ដប់លើផែនដីទាំងមូល រហូតដល់ម៉ោងបីរសៀល។
រួចក៏មកឯព្រះអង្គជាបន្តបន្ទាប់ ទាំងពោលថា៖ “ជយោ! ស្ដេចនៃជនជាតិយូដា!” ហើយទះកំផ្លៀងព្រះអង្គ។
ដូច្នេះ ដោយសារជាថ្ងៃរៀបចំរបស់ជនជាតិយូដា ហើយរូងផ្នូរនោះក៏នៅជិត ពួកគេបានដាក់ព្រះយេស៊ូវនៅទីនោះ៕
ពេលនោះ ព្រះយេស៊ូវយាងចេញមកខាងក្រៅ ទាំងពាក់មកុដបន្លា និងអាវវែងពណ៌ស្វាយ។ ពីឡាត់ក៏មានប្រសាសន៍នឹងពួកគេថា៖ “មើល៍! មនុស្សហ្នឹងហើយ!”។