Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:14 - Khmer Christian Bible

14 ពេល​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង​ ហើយ​ប្រហែល​ជា​ម៉ោង​ដប់ពីរ​ថ្ងៃត្រង់​ លោក​ពីឡាត់​និយាយ​ទៅ​ពួក​ជនជាតិ​យូដា​ថា៖​ «មើល៍​ នេះ​ជា​ស្តេច​របស់​អ្នក​រាល់គ្នា»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ថ្ងៃនោះ​ជា​ថ្ងៃរៀបចំ​បុណ្យរំលង ហើយ​ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់​។ ពីឡាត់​មានប្រសាសន៍​នឹង​ពួក​ជនជាតិយូដា​ថា​៖ “មើល៍! ស្ដេច​របស់អ្នករាល់គ្នា​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ​បុណ្យ​រំលង ហើយ​ប្រហែល​ជា​ថ្ងៃ​ត្រង់ លោក​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា៖ «មើល៍! នេះ​ហើយ​ស្តេច​របស់​អ្នក​រាល់​គ្នា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​នោះ​ជា​ថ្ងៃ​ដែល​គេ​រៀបចំ​បុណ្យ​ចម្លង* ហើយ​ប្រមាណ​ជា​ពេល​ថ្ងៃ​ត្រង់។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «នេះ​នែ៎! ស្ដេច​របស់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 (រីឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ) លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា មើល នេះ​ស្តេច​នៃ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពេល​នោះ ជា​ថ្ងៃ​ដែល​គេ​រៀប‌ចំ​បុណ្យ​រំលង ហើយ​ប្រមាណ​ជា​ពេល​ថ្ងៃ​ត្រង់។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «នេះ​នែ៎! ស្ដេច​របស់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ចាប់​ពី​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​ រហូត​ដល់​ម៉ោង​បី​រសៀល​


នៅ​ថ្ងៃ​បន្ទាប់​ ក្រោយ​ថ្ងៃ​រៀបចំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ជួបជុំ​គ្នា​ជាមួយ​លោក​ពីឡាត់​


ពួកគេ​ឆ្កាង​ព្រះអង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក​


ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ​សម្រាប់​ថ្ងៃ​សប្ប័ទ​ គឺ​មុន​ថ្ងៃ​សប្ប័ទ​មួយ​ថ្ងៃ​ ហើយ​នៅ​ល្ងាច​នោះ​


ប្រហែល​ជា​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​បី​រសៀល​


ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​ ហើយ​ថ្ងៃ​សប្ប័ទ​បាន​ខិត​ជិត​មក​ដល់​


ហើយ​ពួកគេ​ក៏​មក​ឯ​ព្រះអង្គ ​ទាំង​ទូល​ថា៖​ «សូម​ថ្វាយបង្គំ​ស្តេច​របស់​ជនជាតិ​យូដា!»​ រួច​ពួកគេ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។​


ដូច្នេះ​ពួកគាត់​ក៏​បញ្ចុះ​សព​ព្រះយេស៊ូ​នៅ​ទី​នោះ​ ដ្បិត​ផ្នូរ​នោះ​នៅ​ជិត​ ហើយ​នោះ​ជា​ថ្ងៃ​រៀបចំ​របស់​ជនជាតិ​យូដា​ផង។​


ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ចេញ​មក​ក្រៅ​ ទាំង​ពាក់​មកុដ​បន្លា​ និង​អាវ​ពណ៌ស្វាយ​នោះ​ រីឯ​លោក​ពីឡាត់​វិញ​និយាយ​ទៅ​ពួកគេ​ថា៖​ «មើល​ចុះ​ គឺ​បុរស​នេះ​ហើយ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម