តើអ្នកបានឃើញមនុស្សដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
យ៉ូហាន 11:49 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែម្នាក់ក្នុងពួកគេ ឈ្មោះកៃផាស ជាមហាបូជាចារ្យនៅឆ្នាំនោះ មានប្រសាសន៍នឹងពួកគេថា៖ “អស់លោកមិនយល់អ្វីសោះ Khmer Christian Bible ប៉ុន្ដែក្នុងចំណោមពួកគេ មានម្នាក់ឈ្មោះកៃផាដែលធ្វើជាសម្តេចសង្ឃនៅក្នុងឆ្នាំនោះ បាននិយាយទៅពួកគេថា៖ «អស់លោកមិនដឹងអ្វីសោះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានម្នាក់ក្នុងចំណោមពួកគេ ឈ្មោះកៃផា ដែលជាសម្តេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមិនដឹងអ្វីសោះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងចំណោមពួកគេ មានលោកម្នាក់ឈ្មោះ កៃផា ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានក្រុមជំនុំម្នាក់ឈ្មោះកៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា អ្នករាល់គ្នាមិនដឹងអ្វីសោះ អាល់គីតាប នៅក្នុងចំណោមពួកគេមានម្នាក់ឈ្មោះ កៃផា ដែលជាមូស្ទីនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ! |
តើអ្នកបានឃើញមនុស្សដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
ពេលនោះ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នានៅក្នុងដំណាក់របស់មហាបូជាចារ្យឈ្មោះកៃផាស។
គឺពេលដែលអាន់ណាស និងកៃផាសជាមហាបូជាចារ្យ នោះព្រះបន្ទូលរបស់ព្រះបានមកដល់យ៉ូហានកូនសាការី នៅទីរហោស្ថាន។
លោកមានប្រសាសន៍ដូច្នេះ មិនមែនចេញពីខ្លួនលោកទេ ប៉ុន្តែលោកជាមហាបូជាចារ្យនៅឆ្នាំនោះ បានជាលោកព្យាករថា ព្រះយេស៊ូវរៀបនឹងសុគតជំនួសប្រជាជាតិនេះ
ជាមួយមហាបូជាចារ្យអាន់ណាស និងកៃផាស យ៉ូហាន អ័លេក្សានត្រុស ព្រមទាំងអស់អ្នកដែលជាសាច់ញាតិរបស់មហាបូជាចារ្យ។
តើមនុស្សមានប្រាជ្ញានៅឯណា? តើបណ្ឌិតនៅឯណា? តើអ្នកដេញដោលនាសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់ពិភពលោកទៅជាសេចក្ដីល្ងង់ទេឬ?
យ៉ាងណាមិញ នៅក្នុងចំណោមមនុស្សពេញវ័យ យើងថ្លែងប្រាជ្ញា ប៉ុន្តែមិនមែនប្រាជ្ញារបស់សម័យនេះទេ ហើយក៏មិនមែនប្រាជ្ញារបស់ពួកមេគ្រប់គ្រងនៃសម័យនេះដែលរមែងតែងតែសាបសូន្យនោះដែរ