Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:49 - Khmer Christian Bible

49 ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​ មាន​ម្នាក់​ឈ្មោះ​កៃផា​ដែល​ធ្វើ​ជា​សម្តេច​សង្ឃ​នៅ​ក្នុង​ឆ្នាំ​នោះ​ បាន​និយាយ​ទៅ​ពួកគេ​ថា៖​ «អស់​លោក​មិន​ដឹង​អ្វី​សោះ!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

49 ប៉ុន្តែ​ម្នាក់​ក្នុង​ពួកគេ ឈ្មោះ​កៃផាស ជា​មហាបូជាចារ្យ​នៅ​ឆ្នាំ​នោះ មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “អស់លោក​មិន​យល់​អ្វី​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឈ្មោះ​កៃផា ដែល​ជា​សម្តេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 នៅ​ក្នុង​ចំណោម​ពួក​គេ មាន​លោក​ម្នាក់​ឈ្មោះ កៃផា ដែល​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​ពុំ​យល់​អ្វី​សោះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 មាន​ក្រុម‌ជំនុំ​ម្នាក់​ឈ្មោះ​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

49 នៅ​ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​ឈ្មោះ កៃផា ដែល​ជា​មូស្ទី​នៅ​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​ពុំ​យល់​អ្វី​សោះ!

សូមមើលជំពូក ចម្លង




យ៉ូហាន 11:49
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​នោះ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​សម្ដេច​សង្ឃ​ម្នាក់​ឈ្មោះ​កៃផា​


នៅ​គ្រា​ដែល​លោក​អាណាស​ និង​លោក​កៃផា​ជា​សម្ដេច​សង្ឃ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​សំដែង​មក​ដល់​លោក​យ៉ូហាន​ ជា​កូន​លោក​សាការី​នៅ​ទីរហោឋាន​


ប៉ុន្ដែ​គាត់​និយាយ​សេចក្ដី​នោះ​មិន​មែន​ចេញ​ពី​គំនិត​របស់​គាត់​ទេ​ គឺ​គាត់​ជា​សម្តេច​សង្ឃ​នៅ​ឆ្នាំ​នោះ​ បាន​ជា​គាត់​ថ្លែង​ព្រះបន្ទូល​ថា​ ព្រះយេស៊ូ​ត្រូវ​សោយ​ទិវង្គត​ជំនួស​ជនជាតិ​នោះ​


ជាមួយ​លោក​អាណ​ ជា​សម្ដេច​សង្ឃ​ លោក​កៃផា​ លោក​យ៉ូហាន​ និង​លោក​អ័លេក្សានត្រុស​ ព្រមទាំង​ពូជពង្ស​របស់​សម្ដេច​សង្ឃ​ទាំងអស់។​


តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា?​ តើ​គ្រូ​វិន័យ​នៅ​ឯ​ណា?​ តើ​អ្នក​ដេញដោល​សម័យ​នេះ​នៅ​ឯ​ណា?​ តើ​ព្រះជាម្ចាស់​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកិយ​នេះ​ត្រលប់​ជា​ល្ងង់ខ្លៅ​ទេ​ឬ?​


ប៉ុន្ដែ​យើង​និយាយ​ដោយ​ប្រាជ្ញា​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​ពេញវ័យ​ខាង​ជំនឿ​ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​លោកិយ​នេះ​ ឬ​របស់​ពួកអ្នក​គ្រប់គ្រង​នៅ​លោកិយ​នេះ​ដែល​ត្រូវ​សាបសូន្យ​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម