ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 1:5 - ព្រះគម្ពីរខ្មែរសាកល

ពន្លឺ​នេះ​កំពុង​ភ្លឺ​ក្នុង​សេចក្ដីងងឹត ហើយ​សេចក្ដីងងឹត​មិន​បាន​ឈ្នះ​ពន្លឺនេះ​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ពន្លឺ​នោះ​បាន​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត​ ហើយ​សេចក្ដី​ងងឹត​មិន​ឈ្នះ​ពន្លឺ​ឡើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​មិន​យល់​ដល់​ពន្លឺ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពន្លឺ​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​ពុំ​បាន​ទទួល​ពន្លឺ​ទេ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ។

សូមមើលជំពូក

អាល់គីតាប

ពន្លឺ​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​ពុំ​បាន​ទទួល​ពន្លឺ​ទេ។

សូមមើលជំពូក



យ៉ូហាន 1:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

“ឱ​មនុស្សខ្វះចំណេះដឹង​អើយ​! តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​? តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?


ក៏គ្មាន​អ្នកណា​អុជ​ចង្កៀង ហើយ​ដាក់​ក្រោម​ថាំង​ដែរ គឺ​គេ​ដាក់​លើ​ជើងចង្កៀង​វិញ ទើប​វា​បំភ្លឺ​អស់អ្នក​ដែល​នៅក្នុង​ផ្ទះ​។


ព្រះអង្គ​គង់នៅ​ក្នុង​ពិភពលោក ហើយ​ពិភពលោក​បាន​កើតមក​តាមរយៈ​ព្រះអង្គ ប៉ុន្តែ​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ឡើយ​។


ដើម្បី​បើក​ភ្នែក​ពួកគេ ដើម្បីឲ្យ​ពួកគេ​បែរ​ពី​សេចក្ដីងងឹត​មក​រក​ពន្លឺ​វិញ បែរ​ពី​អំណាច​សាតាំង​មក​រក​ព្រះ​វិញ ព្រមទាំង​ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ការលើកលែងទោស​បាប និង​ទទួល​ចំណែក​ជាមួយ​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ជំនឿ​លើ​យើង’។


ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។


យ៉ាងណាមិញ មនុស្ស​ខាងសាច់ឈាម​មិន​ព្រម​ទទួល​អ្វីៗ​ខាង​ព្រះវិញ្ញាណ​របស់​ព្រះ​ទេ ពីព្រោះ​វា​ជា​សេចក្ដីល្ងង់ខ្លៅ​សម្រាប់​គេ ហើយ​គេ​មិនអាច​យល់​បានទេ ដោយសារ​សេចក្ដីទាំងនេះ​ត្រូវ​វិនិច្ឆ័យ​ខាងវិញ្ញាណ​។