ចាប់ពស់ដោយដៃ ហើយទោះបីជាផឹកអ្វីដែលមានជាតិពុលក៏ដោយ ក៏គ្មានគ្រោះថ្នាក់សោះឡើយ។ ពួកគេនឹងដាក់ដៃលើអ្នកជំងឺ ហើយអ្នកជំងឺនឹងបានជាសះស្បើយ”។
យ៉ាកុប 5:14 - ព្រះគម្ពីរខ្មែរសាកល ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាឈឺឬ? ចូរឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមកអធិស្ឋានឲ្យគាត់ ទាំងលាបប្រេងអូលីវលើគាត់ ក្នុងព្រះនាមព្រះអម្ចាស់ Khmer Christian Bible នៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាឈឺដែរឬ ចូរឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមកអធិស្ឋានទាំងលាបប្រេងនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ក្រុមជំនុំមក ដើម្បីឲ្យលោកទាំងនោះអធិស្ឋានឲ្យគាត់ និងលាបប្រេង*ឲ្យក្នុងព្រះនាមព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានពួកអ្នករាល់គ្នាណាឈឺឬទេ ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ ព្រមទាំងលាបប្រេងឲ្យ ដោយនូវព្រះនាមព្រះអម្ចាស់ផង អាល់គីតាប ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញអះលីជំអះរបស់ក្រុមជំអះមក ដើម្បីឲ្យគាត់ទាំងនោះទូរអាឲ្យ និងលាបប្រេងឲ្យក្នុងនាមអ៊ីសាជាអម្ចាស់។ |
ចាប់ពស់ដោយដៃ ហើយទោះបីជាផឹកអ្វីដែលមានជាតិពុលក៏ដោយ ក៏គ្មានគ្រោះថ្នាក់សោះឡើយ។ ពួកគេនឹងដាក់ដៃលើអ្នកជំងឺ ហើយអ្នកជំងឺនឹងបានជាសះស្បើយ”។
ពួកគេក៏ដេញអារក្សជាច្រើនឲ្យចេញ ព្រមទាំងលាបប្រេងលើអ្នកជំងឺជាច្រើនដើម្បីប្រោសគេឲ្យជា។
ពួកគេក៏ធ្វើយ៉ាងនោះ ដោយបានបញ្ជូនជំនួយទៅពួកចាស់ទុំ តាមរយៈដៃរបស់បារណាបាស និងសូល៕
មួយវិញទៀត ក្រោយពីជ្រើសរើសចាស់ទុំសម្រាប់ពួកគេនៅតាមក្រុមជំនុំនីមួយៗ និងអធិស្ឋានដោយការតមអាហារហើយ ប៉ូលនិងបារណាបាសក៏ផ្ទុកផ្ដាក់ពួកចាស់ទុំទាំងនោះនឹងព្រះអម្ចាស់ដែលពួកគេបានជឿ។
នៅពេលមកដល់យេរូសាឡិម ក្រុមជំនុំ ពួកសាវ័ក និងពួកចាស់ទុំទទួលស្វាគមន៍ពួកគេ ហើយពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ។
ពេលនោះ ឪពុករបស់ពូព្លាសកំពុងដេក ទាំងរងទុក្ខដោយគ្រុន និងរាកមួល។ ប៉ូលចូលទៅជួបគាត់ ហើយប្រោសគាត់ឲ្យជា ដោយអធិស្ឋានដាក់ដៃលើគាត់។
នៅពេលឲ្យពួកគេទាំងអស់គ្នាចេញទៅខាងក្រៅ ពេត្រុសក៏លុតជង្គង់អធិស្ឋាន រួចបែរមករកសព និយាយថា៖ “តេប៊ីថាអើយ ចូរក្រោកឡើង!”។ ពេលនោះ នាងក៏បើកភ្នែក ហើយនៅពេលឃើញពេត្រុស នាងក៏ក្រោកអង្គុយ។
នេះជាហេតុដែលខ្ញុំបានទុកអ្នកឲ្យនៅក្រែត គឺដើម្បីឲ្យចាត់ចែងកិច្ចការដែលធ្វើមិនទាន់ហើយនោះឲ្យបានរៀបរយ ព្រមទាំងតែងតាំងចាស់ទុំនៅទីក្រុងនីមួយៗ ដូចដែលខ្ញុំបានបង្គាប់អ្នកហើយ។