ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងលើកស្ទួយក្រឹត្យវិន័យ ព្រមទាំងលើកតម្កើងសិរីរុងរឿង ដោយយល់ដល់សេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ។
ម៉ាឡាគី 4:4 - ព្រះគម្ពីរខ្មែរសាកល “ចូរនឹកចាំក្រឹត្យវិន័យរបស់ម៉ូសេអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់គាត់នៅលើភ្នំហោរែបសម្រាប់អ៊ីស្រាអែលទាំងមូល ព្រមទាំងបទបញ្ញត្តិ និងច្បាប់ទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់លោកនៅលើភ្នំហោរែប សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនឹកដល់ក្រឹត្យវិន័យរបស់ម៉ូសេ ជាអ្នកបម្រើរបស់យើង ព្រមទាំងច្បាប់ និងវិន័យផ្សេងៗ ដែលយើងបានប្រគល់ឲ្យ ជនជាតិអ៊ីស្រាអែលទាំងមូលនៅភ្នំហូរែប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើអញ ដែលអញបានបង្គាប់ដល់លោក នៅលើភ្នំហោរែបសំរាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺអស់ទាំងក្រឹត្យក្រម នឹងបញ្ញត្តច្បាប់ទាំងប៉ុន្មាននោះ អាល់គីតាប ចូរនឹកដល់ហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកបម្រើរបស់យើង ព្រមទាំងហ៊ូកុំ និងវិន័យផ្សេងៗ ដែលយើងបានប្រគល់ឲ្យ ជនជាតិអ៊ីស្រអែលទាំងមូលនៅភ្នំហូរែប។ |
ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងលើកស្ទួយក្រឹត្យវិន័យ ព្រមទាំងលើកតម្កើងសិរីរុងរឿង ដោយយល់ដល់សេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ។
ចូរទៅរកក្រឹត្យវិន័យ និងសេចក្ដីបង្គាប់! ប្រសិនបើគេមិននិយាយស្របតាមពាក្យនេះទេ នោះគ្មានពន្លឺអរុណនៅក្នុងខ្លួនគេឡើយ។
បើដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាមោឃៈដោយជំនឿឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេ៕