Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 42:21 - ព្រះគម្ពីរខ្មែរសាកល

21 ព្រះយេហូវ៉ា​បាន​សព្វព្រះហឫទ័យ​នឹង​លើកស្ទួយ​ក្រឹត្យវិន័យ ព្រមទាំង​លើកតម្កើងសិរីរុងរឿង ដោយយល់ដល់​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌យេហូវ៉ាបាន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​លើក​តម្កើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិ‌សព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដោយ​ព្រះ‌អម្ចាស់​សុចរិត ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​របស់ ព្រះអង្គ​បាន​ថ្កុំ‌ថ្កើង​រុងរឿង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រះ‌យេហូវ៉ា ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​លើក​ដំកើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិសព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដោយអុលឡោះ‌តាអាឡា​សុចរិត ទ្រង់​ពេញ​ចិត្ត​ធ្វើ​ឲ្យ​ហ៊ូកុំ​របស់ ទ្រង់​បាន​ថ្កុំ‌ថ្កើង​រុង‌រឿង។

សូមមើលជំពូក ចម្លង




អេសាយ 42:21
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​ក្រាបថ្វាយបង្គំ​ឆ្ពោះទៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ហើយ​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​លើកតម្កើង​ព្រះនាម​របស់ព្រះអង្គ និង​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យ​ខ្ពស់ជាង​អ្វីៗ​ទាំងអស់​។


ព្រះ​នៃទូលបង្គំ​អើយ​! ទូលបង្គំ​ពេញចិត្ត​នឹង​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​! ក្រឹត្យវិន័យ​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ”។


ទូលបង្គំ​នឹង​មក ដោយ​កិច្ចការដ៏មានព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា ទូលបង្គំ​នឹង​រំលឹក​អំពី​សេចក្ដីសុចរិត​របស់ព្រះអង្គ​តែមួយប៉ុណ្ណោះ​។


ឱ​ព្រះ​អើយ សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ខ្ពស់​ដល់​ស្ថានដ៏ខ្ពស់​; ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​ដ៏ធំឧត្ដម​! ឱ​ព្រះ​អើយ តើ​មាន​អ្នកណា​ដូច​ព្រះអង្គ​?


គាត់​មិន​ចុះខ្សោយ ឬ​ធ្លាក់ទឹកចិត្ត​ឡើយ រហូតទាល់តែ​បាន​ស្ថាបនា​សេចក្ដីយុត្តិធម៌​ឡើង​នៅលើ​ផែនដី ហើយ​កោះ​ទាំងឡាយ​នឹង​រំពឹង​លើ​ក្រឹត្យវិន័យ​របស់គាត់”។


ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ប្រុងស្ដាប់​យើង​ចុះ​! ប្រជាជន​របស់យើង​អើយ ចូរ​ផ្ទៀងត្រចៀកស្ដាប់​យើង​ចុះ​! ដ្បិត​ក្រឹត្យវិន័យ​មួយ​នឹង​ចេញ​ពី​យើង​ទៅ ហើយ​យើង​នឹង​តាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​ឡើង ទុកជា​ពន្លឺ​ដល់​ជាតិសាសន៍​ទាំងឡាយ​។


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖“ឥឡូវនេះ ចូរ​យល់ព្រម​ចុះ ដ្បិត​ការ​បំពេញ​គ្រប់ទាំង​សេចក្ដីសុចរិត​ឲ្យសម្រេច​ដូច្នេះ ជា​ការ​សមគួរ​សម្រាប់​យើង”។ ដូច្នេះ​គាត់​ក៏​យល់ព្រម​។


រំពេចនោះ មាន​សំឡេង​មួយ​ពី​លើមេឃ​ថា៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត”៕


ប្រសិនបើ​អ្នករាល់គ្នា​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ អ្នករាល់គ្នា​នឹង​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់ខ្ញុំ ដូចដែល​ខ្ញុំ​បាន​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​បិតា​ខ្ញុំ ហើយ​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​ដែរ​។


ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក គង់នៅ​ជាមួយ​ខ្ញុំ ព្រះអង្គមិន​ទុក​ខ្ញុំ​ចោល​តែម្នាក់ឯង​ឡើយ ពីព្រោះ​ខ្ញុំ​ធ្វើ​អ្វី​ដែល​គាប់ព្រះហឫទ័យ​ព្រះអង្គ​ជានិច្ច”។


ជាការពិត ព្រះ​គ្រីស្ទ​ជា​ចុងបញ្ចប់​នៃ​ក្រឹត្យវិន័យ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿ​ត្រូវបាន​រាប់ជាសុចរិត​។


បើដូច្នេះ តើ​យើង​ធ្វើឲ្យ​ក្រឹត្យវិន័យ​ទៅជាមោឃៈ​ដោយ​ជំនឿ​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ផ្ទុយទៅវិញ យើង​លើកស្ទួយ​ក្រឹត្យវិន័យ​ទេ​៕


ដោយហេតុនេះ ក្រឹត្យវិន័យ​គឺ​វិសុទ្ធ ហើយ​បទបញ្ជា​ក៏​វិសុទ្ធ​ដែរ ទាំង​សុចរិតយុត្តិធម៌ និង​ល្អ​ផង​។


ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ”។


បើដូច្នេះ តើ​ក្រឹត្យវិន័យ​ផ្ទុយនឹង​សេចក្ដីសន្យា​របស់​ព្រះ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! ដ្បិត​ប្រសិនបើ​ក្រឹត្យវិន័យ​ដែល​ប្រទានមក​អាច​ផ្ដល់ជីវិត​បាន នោះ​សេចក្ដីសុចរិត​ពិតជា​នឹង​មក​ដោយសារតែ​ក្រឹត្យវិន័យ​មែន​។


និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​ក្នុង​ព្រះអង្គ មិនមែន​ដោយ​សេចក្ដីសុចរិត​របស់ខ្លួនខ្ញុំ​ដែល​មកពី​ក្រឹត្យវិន័យ​ទេ គឺ​ដោយ​សេចក្ដីសុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​វិញ ជា​សេចក្ដីសុចរិត​ដែល​មកពី​ព្រះ​ដោយសារតែ​ជំនឿ​។


ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា នេះ​ជា​សម្ពន្ធមេត្រី​ដែល​យើង​នឹង​តាំង​ជាមួយ​ពូជពង្ស​អ៊ីស្រាអែល​ក្រោយពី​ថ្ងៃ​ទាំងនោះ​: យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​គំនិត​របស់​ពួកគេ ហើយ​ចារឹក​ក្នុង​ចិត្ត​របស់​ពួកគេ រួច​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម