មួយវិញទៀត អ្នកត្រូវយកអាហារគ្រប់មុខដែលអាចហូបបានទៅជាមួយអ្នក ហើយប្រមូលទុកសម្រាប់អ្នកចុះ នោះវានឹងបានជាស្បៀងដល់អ្នក និងសត្វទាំងនោះ”។
ម៉ាថាយ 6:26 - ព្រះគម្ពីរខ្មែរសាកល ចូរសម្លឹងមើលទៅបក្សាបក្សីនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏មិនប្រមូលដាក់ក្នុងជង្រុកដែរ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នា ទ្រង់ចិញ្ចឹមពួកវា។ តើអ្នករាល់គ្នាមិនមានតម្លៃលើសជាងពួកវាទេឬ? Khmer Christian Bible ចូរមើលសត្វស្លាបលើមេឃ ដ្បិតពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ប្រមូលផលដាក់ជង្រុកទេ ប៉ុន្ដែព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌បានចិញ្ចឹមពួកវា តើអ្នករាល់គ្នាគ្មានតម្លៃលើសពួកវាទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ* ព្រះអង្គចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះមិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី អាល់គីតាប ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្ដែ អុលឡោះជាបិតារបស់អ្នករាល់គ្នាដែលនៅសូរ៉កា ទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។ |
មួយវិញទៀត អ្នកត្រូវយកអាហារគ្រប់មុខដែលអាចហូបបានទៅជាមួយអ្នក ហើយប្រមូលទុកសម្រាប់អ្នកចុះ នោះវានឹងបានជាស្បៀងដល់អ្នក និងសត្វទាំងនោះ”។
យើងស្គាល់បក្សាបក្សីទាំងអស់ដែលនៅតាមភ្នំ ហើយសត្វនានានៅតាមទីវាលក៏ជារបស់យើងដែរ។
ដ្បិតសាសន៍ដទៃតែងតែខំស្វែងរករបស់ទាំងអស់នេះ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នាបានជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងអស់នេះ។
ក្នុងចំណោមអ្នករាល់គ្នា បើកូនរបស់ខ្លួនសុំនំប៉័ង តើមាននរណាបែរជាឲ្យដុំថ្មដល់កូនវិញឬ?
រួចគាត់ថា: ‘អញនឹងធ្វើបែបនេះ គឺអញនឹងរុះជង្រុករបស់អញចេញ ហើយសាងសង់ជង្រុកធំជាង រួចដាក់អស់ទាំងស្រូវនិងភោគទ្រព្យរបស់អញនៅទីនោះ។