ម៉ាថាយ 5:47 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នករាល់គ្នាជម្រាបសួរតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីពិសេស? សូម្បីតែពួកសាសន៍ដទៃក៏មិនធ្វើដូច្នោះដែរទេឬ? Khmer Christian Bible បើអ្នករាល់គ្នារាប់អានតែបងប្អូនខ្លួនឯង តើអ្នករាល់គ្នាមានអ្វីអស្ចារ្យទៅ? សូម្បីតែសាសន៍ដទៃក៏ធ្វើដូច្នោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នករាល់គ្នារាក់ទាក់តែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីប្លែកពីគេ? សូម្បីតែពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូច្នោះទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តដូច្នោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី អាល់គីតាប បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដដូច្នោះដែរ។ |
ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែសេចក្ដីសុចរិតរបស់អ្នករាល់គ្នា លើសជាងសេចក្ដីសុចរិតរបស់ពួកគ្រូវិន័យ និងពួកផារិស៊ី ពុំនោះទេ អ្នករាល់គ្នាចូលទៅក្នុងអាណាចក្រស្ថានសួគ៌មិនបានសោះឡើយ។
តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
ដូច្នេះ អ្នករាល់គ្នាគួរតែបានគ្រប់លក្ខណ៍ ដូចដែលព្រះបិតាសួគ៌របស់អ្នករាល់គ្នាគ្រប់លក្ខណ៍ដែរ។
ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? តាមពិត សូម្បីតែពួកមនុស្សបាបក៏ស្រឡាញ់អ្នកដែលស្រឡាញ់ពួកគេដែរ។
សូមជួយសួរសុខទុក្ខបងប្អូននៅឡៅឌីសេ សូមជួយសួរសុខទុក្ខនីមផាស និងក្រុមជំនុំនៅផ្ទះនាងផង។
ពោលគឺ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តបាប ក៏ត្រូវគេវាយ ហើយស៊ូទ្រាំ តើមានអ្វីគួរឲ្យសរសើរ? ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តល្អ ក៏រងទុក្ខលំបាក ហើយស៊ូទ្រាំ នោះទើបជាការគួរឲ្យសរសើរនៅចំពោះព្រះ។