Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 5:47 - Khmer Christian Bible

47 បើ​អ្នក​រាល់គ្នា​រាប់​អាន​តែ​បងប្អូន​ខ្លួន​ឯង​ តើ​អ្នក​រាល់គ្នា​មាន​អ្វី​អស្ចារ្យ​ទៅ?​ សូម្បី​តែ​សាសន៍​ដទៃ​ក៏​ធ្វើ​ដូច្នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

47 ប្រសិនបើ​អ្នករាល់គ្នា​ជម្រាបសួរ​តែ​បងប្អូន​របស់ខ្លួន​ប៉ុណ្ណោះ តើ​អ្នករាល់គ្នា​បាន​ធ្វើ​អ្វី​ពិសេស​? សូម្បីតែ​ពួក​សាសន៍ដទៃក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 បើ​អ្នក​រាល់​គ្នា​រាក់​ទាក់​តែ​បង‌ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ? សូម្បី​តែ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បងប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

47 បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បង​ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ដ​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 5:47
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ចូរ​ជម្រាប​សួរ​អ្នក​ផ្ទះ​នោះ​ផង‍។​


ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​ មិន​លើស​សេចក្ដី​សុចរិត​របស់​ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ចូល​នគរ​ស្ថានសួគ៌​បាន​ឡើយ។​


ដ្បិត​បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​រាល់គ្នា​បាន​រង្វាន់​អ្វី?​ សូម្បី​តែ​អ្នក​ទារ​ពន្ធដារ​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។​


ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍​ចុះ​ ដូច​ជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​គ្រប់​លក្ខណ៍​ដូច្នោះ​ដែរ‍។​


បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​មាន​គុណ​បំណាច់​អ្វី?​ ព្រោះ​សូម្បីតែ​ពួក​មនុស្ស​បាប​ ក៏​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​ពួកគេ​ដែរ​


លោក​លូកា​ជា​គ្រូ​ពេទ្យ​ជា​ទី​ស្រឡាញ់​ និង​លោក​ដេម៉ាស​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​


សូម​ជម្រាបសួរ​ដល់​បងប្អូន​នៅ​ក្រុង​ឡៅឌីសេ​ និង​នាង​នីមផាស​ ព្រមទាំង​ក្រុមជំនុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​នាង​ដែរ។​


បើ​អ្នក​រាល់គ្នា​ស៊ូទ្រាំ​ឲ្យ​គេ​វាយ​ ដោយ​ព្រោះ​បាន​ធ្វើ​បាប​ នោះ​តើ​មាន​កិត្ដិយស​អ្វី?​ ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ ដោយ​ព្រោះ​បាន​ប្រព្រឹត្ដ​ល្អ នោះ​ទើប​បាន​ជាទី​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះជាម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម